Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​បាន​ដំណើរការ​ចរចា​សម្ងាត់​ជាមួយ​កូរ៉េ​ខាងជើង នៅ​ហ្វាំង​ឡ​ង់

គេ​ដឹង​ឈ្មោះ​សមាជិក​ម្នាក់​គត់ ក្នុង​ប្រតិភូ​ភាគី​កូរ៉េ​ខាងជើង គឺ​លោក Choe Kang Il ។​

​រដ្ឋមន្ត្រីការបរទេស​ហ្វាំង​ឡង់ Timo Soini ឲ្យដឹងថា ក្រុម​អ្នកការទូត​កូរ៉េខាងជើង និង​អាមេរិក បាន​ដំណើរការ​កិច្ចពិភាក្សា​សម្ងាត់​នៅ Helsinki ប៉ុន្តែ​ពុំ​មាន​ការពិភាក្សា​អំពី​រឿង​រំសាយ​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ​ទេ ។

​តាម​គេហទំព័រ Helsinki YLE.fi, លោក Timo បាន​ប្រាប់​ស្ថានីយ៍ទូរទស្សន៍ MTV ថា បញ្ហា​រំសាយ​នុយក្លេអ៊ែរ​ពុំមាន​ស្ថិត​ក្នុង​របៀបវារៈ នៃ​ជំនួប​រវាង​បណ្តា​ប្រតិភូ​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អាមេរិក ដែល​ប្រព្រឹត្ត​ទៅ​នៅ​អគារ Königstedt នៅ Vantaa ជិត Helsinki ។​

Choe Kang Il អគ្គនាយករង​ទទួលបន្ទុក​អាមេរិក​ខាងជើង នៃ​ក្រសួង​ការបរទេស បាន​ចូលរួម​ក្នុង​បណ្តា​កិច្ច​ពិភាក្សា​នៅ​ហ្វាំង​ឡ​ង់​ផងដែរ​។​

​តាម​ការ​បង្ហើប​របស់​លោក Timo មាន​មនុស្ស ១៨​នាក់ ចូលរួម​ក្នុង​អង្គប្រជុំ​នេះ ក្នុងនោះ​មាន​កូរ៉េខាងជើង កូរ៉េខាងត្បូង និង​អាមេរិក ដោយ​ប្រតិភូ​នី​មួយៗ​មាន​សមាជិក ៦​នាក់​។​

​តំណាង​កូរ៉េខាងជើង​តែមួយគត់​ត្រូវបាន​ស្គាល់​ឈ្មោះ​គឺ​លោក Choe Kang Il ក្នុងពេល​ដែល​ប្រតិភូ​កូរ៉េខាងត្បូង រួម​មាន​បណ្តា​អតីត​ឯកអគ្គរដ្ឋទូត និង​បណ្តា​ទីប្រឹក្សា​សន្តិសុខ​ជាតិ​។​

​រដ្ឋាភិបាល​អាមេរិក បាន​ចាត់​អតីត​អគ្គរដ្ឋទូត ៣​រូប និង​បណ្តាញ​ជំនាញការ​អំពី​អាស៊ី​បូព៌ា​ទៅកាន់ Helsinki រួម​មាន​អ្នកស្រី Kathleen Stephens, អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក ប្រចាំ​សេ​អ៊ូ​ល ដែល​ចេះ​ភាសា​កូរ៉េ​យ៉ាង​ច្បាស់លាស់​។​

​តាម​ប្រធានាធិបតីហ្វាំង​ឡ​ង់ Sauli Niinistö តួនាទី​របស់​ហ្វាំង​ឡ​ង់ ស្ថិតក្នុង​កម្រិត​រៀបចំ​ការប្រព្រឹត្តទៅ​នៃ​ព្រឹត្តិការណ៍​នេះ​៕ សូ​យ​ន​

×