ភ្នំពេញ ៖ នេះជារឿងដ៏ភ្ញាក់ផ្អើល ខណៈដែលអ្នកដឹកអុីវ៉ាន់អនឡាញម្នាក់ ព្រោះតែមានការហួសចិត្តខ្លាំងពេក បានសម្រេចបង្ហោះសារផ្តាំផ្ញើទៅដល់អតិថិជនដទៃទៀត កុំអាងមានលុយធ្វើប្ញកប្រៀបដូចខ្លួនជាស្តេចនោះ បន្ទាប់ពីអតិថិជនជាអ្នកជំងឺកូវីដម្នាក់ បានឲ្យខ្លួនយកកាហ្វេកុម្ម៉ង់១កែវ ចូលដល់ក្នុងអគារធ្វើចត្តាឡីស័ក ខណៈទុកម៉ូតូចោលនៅរបងមាត់ផ្លូវ ហើយត្រូវតម្រង់ជួរចូលយកទៅឲ្យដល់កន្លែងទាំងមេឃក្តៅហែង។

នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Mrr Yaa ដែលជាអ្នកដឹកអុីវ៉ាន់អនឡា បានបង្ហោះរឿងនេះ ឲ្យបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមបានដឹងឮ ដោយបានរៀបរាប់ឲ្យដឹងថា៖ «អតិថិជនជាស្ដេច? ជួបហើយលោកអើយ ខ្លួនជាប់ធ្វើចត្តាលីស័ក្តទេតែពិនកម្មង់ម្ល៉េះលោក កាហ្វេមួយកែវពីសន្ធរម៉ុកដល់ព្រីមមៀរសែនសុខ ឆ្ងាយមិនសំខាន់ សំខាន់បើថាអាកន្លែងនឹងយកអីវ៉ាន់ចេញចូលស្រួលមិនថាទេ ម៉្នាយហ៊ើយ… ត្រូវទុកម៉ូតូចោលនៅមុខរបងមុខផ្លូវថ្នល់ហើយត្រូវឈរតម្រង់ជួរ ១០ , ២០ នាក់ ចាំកត់ឈ្មោះហើយត្រូវដើរយកទៅប្រគេនជូនគាត់ដល់ក្នុងទៀត មើលមេឃផងលោក 37° គួរយល់ហើយ»។
ក្រោយពីបានឃើញគណនីខាងលើ បានលើកឡើងពីអារម្មណ៍លំបាក និងក៏ដូចជិនប្ញកអ្នកកុម្ម៉ង់ទិញយ៉ាងដូច្នេះ ក៏មានបងប្អូនអ្នកលេងបណ្តាញសង្គមជាច្រើន បានចូលខមិនព្រោងព្រាត ដែលក្នុងនោះអ្នកដឹកដូចគ្នាផងដែរ ក៏បានចែករំលែកឲ្យដឹងថា «ថ្ងៃមុនដឹកទៅកំបូល ប្រាប់ថានៅផ្ទះ ពេលដឹកដល់ថានៅកន្លែងស៊ីមីហិល បកទៅបកមក សេវា២$របស់គាត់ស៊ីមិនឆ្ងាញ់ទេ»។ រីឯអ្នកខ្លះទៀត ដល់ថ្នាក់និយាយបែបនេះថា «មួយកែវ១០០ដុល្លារ ក៏មិនយកឲ្យដែរ ព្រោះបេីឆ្លងហេីយព្យាបាលជាដូចគេវាមិនអីទេ បេីមេីលមិនជាចេតរយខានបានឃេីញពិភពលោកហើយ»។

តែទោះយ៉ាងណា ក៏មានអ្នករិះគន់ទៅវិញថា «ដឹងថាវាមិនគួរ ដឹងថាអ្នកដឹកខឹងគឺមិនខុសឡើយ តែសួរថាមានចិត្តបុណ្យខ្លះទេ? បុណ្យមិនចាំបាច់ទៅធ្វើដល់វត្តជាមួយព្រះសង្ឃឡើយ បុណ្យអាចធ្វើបានគ្រប់ទីកន្លែង គ្រប់មនុស្សនិងសត្វ។ សួរថាបើគាត់ជាអ្នកជំងឺហើយគាត់ឃ្លានគាត់ចង់ឆ្ងាញ់ គាត់ពិបាកគ្រប់សព្វ គ្រាន់តែកាហ្វេមួយកែវ និងការលះបង់បន្តិចបន្តួចខឹងថាស្តីបន្ទោសគេដល់ថ្នាក់បង្ហោះជាសាធារណៈបែបនេះ? បើគ្មានការរើសអើងក៏គ្មានកើតចិត្តខឹងមកបង្ហោះបែបនេះដែរ (សាកស្រមៃថារូបថតមួយសន្លឹកដែលគាត់បង្ហោះនេះប្តូរ Caption ទៅសរសេរថានេះជាទឹកចិត្តអ្នកដឹកខំលះបង់ជួយអ្នកកំពុងជួបទុក្ខ មិនដឹងមានគេសរសើរច្រើនប៉ុនណាទេ តែមើលទៅគាត់ចង់បានអ្នកខំមិនជួយខឹងគាត់ច្រើនជាងការសរសើរ, បើអ្នកជាអ្នកនៅក្នុងនោះទើបអ្នកយល់ដែរ ពេទ្យអនុញ្ញាតឲ្យកុម្មង់បាន ហើយបើមានអ្នកទ្រាំបាន មិនមែនគេទៅចង់កុម្ម៉ង់ឲ្យគេបង្ហោះតេសដៀលតាម Facebook ចឹងទេ ហើយបើហាងណាដែលរើសអើងអ្នកកំពុងនៅព្យាបាល ក៏ត្រូវប្រយ័ត្នច្បាប់ផងដែរ គេប្រកាសក្តែងៗថាមិនឲ្យរើសអើងអ្នកជំងឺឡើយ»។

ដោយឡែក នៅពេលសួរថា តើអាច Cancel វិញបានទេ អតិថិជនបែបនេះ អ្នកដឹកខាងលើក៏បានប្រាប់ឲ្យដឹងថា៖ «សូមបញ្ជាក់:: ក្រុមហ៊ុនគេទម្លាក់បុងមកត្រូវតែទទួល ត្រូវតែដឹក..អត់ accept អត់កើត..ហើយខ្ញុំក៏អត់បានទៅថាជេស្ដីគាត់ដែរ ហុចអីវ៉ាន់ហើយយកលុយចេញមកវិញ ព្រោះប្រញាប់ដឹកឲ្យអ្នកផ្សេងទៀត.. បើអ្នកពូកែថាពូកែយាយនឹងជាពួកខ្ញុំបានយល់.. គេយកតែចិត្តភ្ញៀវទេ ធ្វើម៉េចឲ្យមានអតិថិជនច្រើន គេមិនខ្វល់ពីពួកខ្ញុំដែលដឹកហាលក្ដៅ ហាលភ្លៀងឈឺថ្កាត់អីទេសំខាន់ឲ្យទាន់ចិត្តភ្ញៀវ ហើយមួយទៀតខ្ញុំក៏អត់បានផុសដាក់រូបគាត់ ដាក់ឈ្មោះគាត់ ដាក់លេខទូរស័ព្ទគាត់ដែរអីដែរ ខ្ញុំគ្រាន់តែផុសចោលរំសាយកំហឹងទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

