Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយពីសម្តេច អនុញ្ញាតឱ្យយកសត្វតោរបស់ខ្លួន ទៅចិញ្ចឹមវិញ រំភើបខ្លាំងពេក ម្ចាស់តោពោលពាក្យដូច្នេះ ទៅកាន់សម្តេចថា…

ភ្នំពេញ ៖ កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបានឯកភាពគ្នាថា អនុញ្ញាតឱ្យម្ចាស់យកសត្វតោរបស់ខ្លួន ទៅចិញ្ចឹមវិញ តែក្នុងលក្ខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។ ហើយសម្តេចក៏បានអរគុណទៅដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងក្តីអាណិតអាសូរដល់សត្វតោ១ក្បាលនេះ។

យ៉ាងណាមិញ ក្រោយពីទទួលបានសត្វតោដែលខ្លួនស្រឡាញ់ខ្លាំង មកចិញ្ចឹមវិញ នៅពេលនេះ ម្ចាស់តោដែលជាជនជាតិចិន បានសម្តែងក្តីរំភើបយ៉ាងខ្លាំង និងបានថ្លែងពាក្យចេញពីក្នុងចិត្តយ៉ាងដូច្នេះថា៖ «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែល នឹងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយនិងគាំទ្រដល់“ ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរឲ្យកម្ពុជានិងចិន ជាមិត្តដែកថែបជារៀងរហូត»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×