Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វិបត្តិកូវីដ ១៩ ឆ្នាំ២០២១នេះ វិស័យជាច្រើនបន្តរងផលប៉ះពាល់ ប៉ុន្តែវិស័យធានារ៉ាប់រងប៉ះពាល់តិចតួច

ភ្នំពេញ ៖ អ្នកជំនាញក្នុងវិស័យធានារ៉ាប់រង លើកឡើងថា ដោយសារតែស្ថានភាពកូវីដ១៩ នៅកម្ពុជា ទទួលរងធំឡើងៗ ទាំងចំនួនអ្នកឆ្លង និងអ្នកស្លាប់ ធ្វើឱ្យនៅឆ្នាំ២០២១នេះ វិស័យជាច្រើន នៅតែបន្តរងផលប៉ះពាល់ ប៉ុន្តែសម្រាប់វិស័យធានារ៉ាប់រង មិនរងផលប៉ះពាល់ប៉ុន្មាននោះទេ ដោយសារតែវិស័យនេះនៅក្មេង ហើយបើប្រៀបធៀបនឹងបណ្ដាប្រទេសនៅអាស៊ាន បានរួមចំណែក GDP តែប្រមាណ ០,៥% ប៉ុណ្ណោះ។

វិស័យធានារ៉ាប់រងនៅលើពិភពលោក បានរួមចំណែកប្រមាណ ៧ភាគរយនៃពិភពលោក និងមានបុព្វលាភធានារ៉ាប់រងប្រមាណ៧ទ្រីលានដុល្លារអាមេរិក ក្នុងនោះសហរដ្ឋអាមេរិកធំជាង។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជា ទទួលបានក្រុមហ៊ុនវិនិយោគលើវិស័យធានារ៉ាប់ជាបន្តបន្ទាប់ ទាំងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត និងធានារ៉ាប់រងទូទៅ ដែលធ្វើឱ្យកំណើនបុព្វលាភធានារ៉ាប់រងនៅកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់។

ឯកឧត្តម ម៉ី វ៉ាន់ អគ្គនាយកនៃអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ធ្លាប់បានលើកឡើងថា វិស័យធានារ៉ាប់ ជាវិស័យមួយជួយជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការជួយការពារដល់ហិរញ្ញវត្ថុប្រជាជនកម្ពុជា និងជួយបង្កើនបុព្វលាភធានារ៉ាប់ក្នុងប្រទេសកម្ពុជាជាបន្តបន្ទាប់។

បើយោងតាមក្រុមហ៊ុនធានារ៉ាប់ កម្ពុជានៅតែមានលទ្ធភាពរីកលូតលាស់ច្រើន។ លោក យក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វតតេ បានឱ្យដឹងថា ក្នុងវិបត្តិជំងឺកូវីដ១៩នេះ អតិថិជន ដែលមានផលប៉ះពាល់ធ្ងន់ជាងគេក្នុងវិស័យធានារ៉ាប់រង គឺអ្នកដែលរកស៊ីក្នុងវិស័យទេសចរណ៍ ដោយឡែកវិស័យ ផលិតកម្ម ក្នុងវិបត្តិនេះ មិនមានផលប៉ះពាល់ទេ ។ ដោយសារតែផលប៉ះពាល់នៃវិស័យនេះ បានចាប់ផ្ដើមដែរនោះ ក្រុម ហ៊ុនធានារ៉ាប់ រងនេះ ក៏បានទៅចាប់យកវិស័យធានារ៉ាប់ ក្នុងវិស័យកសិកម្មបន្ថែម ដែលធ្វើឱ្យផលប៉ះពាល់មិនសូវជាធំ៕រក្សាសិទ្ធិដោយ៖CEN

×