Thursday, July 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពួលជម្រះលើបណ្តឹងសារទុក្ខរបស់ស្ត្រី ជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធនារីខ្មែរ១៦នាក់ ពីកម្ពុជា ទៅធ្វើការខុសច្បាប់ នៅក្នុងប្រទេស ម៉ាឡេស៊ី

ភ្នំពេញ ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី៥ខែកក្កដា ឆ្នាំ ២០២១នេះ បានជំនុំជម្រះលើបណ្តឹងសារទុក្ខ របស់ស្រ្តីជនជាប់ចោទម្នាក់ ជាប់ពាក់ព័ន្ធនឹងការរត់ពន្ធនារីខ្មែរ១៦នាក់ ពីកម្ពុជា ទៅធ្វើការដោយ ខុសច្បាប់ នៅក្នុងប្រទេស ម៉ាឡេស៊ី ប្រព្រឹត្តកាលពីអំឡុងឆ្នាំ ២០១៥ និង ២០១៦។

សវនាការនេះបានធ្វើឡើងក្រោមការដឹកនាំរបស់លោកចៅក្រម ឃឹម ប៉ុណ្ណ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូលនឹងមានលោក ជុំ សាបាន ជាតំណាងមហាអយ្យការ។

លោកចៅក្រម ឃឹម ប៉ុណ្ណ បានថ្លែងថា នៅក្នុងសំណុំរឿងនេះ ជនជាប់ចោទ មានឈ្មោះ អ៊ុំ រ៉ាឌីន ហៅ មាំ ហៅ ម៉ា ហៅ ជោលី ភេទស្រី អាយុ ២៦ ឆ្នាំ ខ្មែរឥស្លាម រស់នៅ ក្នុងសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែសីហា ឆ្នាំ២០១៨ កាត់ទោសដាក់ពន្ធនាគារ កំណត់ ៨ ឆ្នាំ ពីបទ៖ « នាំចេញដោយមិនស្របច្បាប់ សម្រាប់ឆ្លងដែន» តាមបញ្ញតិ្ត មាត្រ១១ នៃច្បាប់ស្តីពីការបង្រ្កាបអំពើជួញដូរមនុស្ស នឹងអំពើអាជីវកម្មផ្លូវភេទ។

តែនាងបានប្តឹងជំទាស់នឹងសាលក្រមខាងលើទៅកាន់សាលាឧទ្ធរណ៍ ។ សាលាឧទ្ធរណ៍ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ បានសម្រេចតម្កល់ទោសរបស់នាងដដែល។ នាងបន្តប្តឹងសារទុក្ខសាលដីកា របស់សាលាឧទ្ធរណ៍ ទៅកាន់តុលាការកំពូល។

លោកចៅក្រមបានបន្ថែមថា ជនជាប់ចោទ ឈ្មោះ អ៊ុំ រ៉ាឌីន ត្រូវបានចាប់ឃុំខ្លួន កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៧ តាមបណ្តឹងរបស់នារីរងគ្រោះ ចំនួន ១៦នាក់ (ជនជនរងគ្រោះ) ដែលបានប្តឹងនាងមក កាន់សមត្ថកិច្ចនគរបាលជំនាញថា៖ ជនជាប់ចោទ បានឆបោក និង ជួញដូរពួកគេ ទៅធ្វើការជាអ្នកបម្រើនៅតាមផ្ទះ ដោយធ្វើដំណើរតាមច្រកប៉ោយប៉ែត ព្រំដែនកម្ពុជា ថៃ កាលពីឆ្នាំំ ២០១៦។

តែពេលដល់ប្រទេសម៉ាឡេស៊ី ពួកគេត្រូវបានលក់ឲ្យ ទៅធ្វើការហាងម៉ាស្សា បម្រើផ្លូវទៅវិញ។

នាពេលសវនាការជនជាប់ចោទឈ្មោះអ៊ុំ វ៉ាឌីន បានឆ្លើយសារភាព នឹងទទួលស្គាល់កំហុសរបស់នាង។ នាងបាននិយាយថា រហូតមកទល់ពេលនេះ នាងបានឃុំខ្លួន នៅក្នុងពន្ធនាគារ ពន្ធនាគារព្រៃស ( ម២) រយះពេល០៤ ឆ្នាំហើយ។ នាងបានដឹពីកំហុស បានកែខ្លួន ជាមនុស្សថ្មី និង សន្យាថា នឹងមិនប្រព្រឹត្តអំពើ អ្វី ដែលខុសឆ្នាំ ទៀតឡើយ។

នាងបានសំណូមពរ ដល់តុលាការកំពូល មេត្តា ជួយបន្ធូរបន្ថយទោស ដល់នាង ដើម្បីនាង ឆាប់បានវិលត្រឡប់មកជួបជុំនឹងកូនតូចៗ ០២នាក់ ដែលសព្វថ្ងៃ ពួកគេ រស់នៅជាមួយម្តាយ បង្កើតរបស់នាង នៅឯស្រុកកំណើត។

សំណុំរឿងនេះតុលាការកំពូល បានលើកពេលប្រកាសសន្តីការនៅថ្ងៃទី១២ខែកក្កដា ខាងមុខនេះ៕រក្សាសិទ្ធិដោយ៖ ចន្ទា ភា

×