Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទៀតហើយ ! សុខៗ បុរសម្នាក់ជាបុគ្គលិកអតីតប្តី បែរលូកមាត់ដៀមដាម ស្រាប់តែ បញ្ចកា ក្តៅស្លឹកត្រចៀកដាក់ឲ្យផាំងៗធ្វើឲ្យ…

ភ្នំពេញ ៖ កាលពីថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ គឺជាថ្ងៃខួបកំណើតកូនស្រីរបស់អ្នកនាង សុទ្ធ បញ្ចកា ហើយនៅក្នុងថ្ងៃជាមួយគ្នានោះផងដែរ ក៏ជាថ្ងៃខួបអតីតប្តីរបស់នាងគឺលោក លៀក លីដា ដែលគេស្គាល់ថាជាម្ចាស់ផលិតកម្ម LD ។

តែយ៉ាងណា ដោយសារតែថ្ងៃកំណើតកូនស្រីជាន់គ្នាជាមួយអតីតស្វាមីបែបនេះ សុទ្ធ បញ្ចកា ក៏បានប្តូរថ្ងៃធ្វើកម្មវិធីខួបឲ្យកូនស្រី ដោយបានលើកមកធ្វើនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ វិញ ដោយក្នុងនោះនាងបានបង្ហោះថាថា៖ «My Happy Ellen ហ្នឹងហើយ ឈឺពោះរកចេញតាំងពីថ្ងៃ៣ មិ្សលមិញ ៣ ឆ្នាំមុន ដល់ម៉ែចង់លើកថ្ងៃកុំឲ្យជាន់ (មនុស្សចង្រៃ) មិនចង់រំលឹកហ្នឹង ក៏មកវះម៉ោង ១ យប់ចូលថ្ងៃ ៤ វិញ ចឹងកូនម៉ាក់ហេងណាស់ birthday ២ ថ្ងៃជាប់គ្នា អាអ្នកទិញកាដូឲ្យចង់ក្អួតដែរហ្នឹងហាស»។

តែយ៉ាងណាមិញ ក្រោយពីបានឃើញ បញ្ចកា បង្ហោះឡើងបែបនេះ គេក៏ស្រាប់តែឃើញបុរសម្នាក់ឈ្មោះ ឌៀប សុវណ្ណតារា ដែលគេស្គាល់ថាជាបុគ្គលិកបម្រើការងារឲ្យផលិតកម្ម LD ក្នុងក្រុមហ៊ុនអតីតប្តីរបស់នាង បានចេញមកបង្ហោះសារផ្តោតលើពាក្យ «មនុស្សចង្រៃ» ទៅកាន់ បញ្ចកា ថា «មនុស្សចង្រៃ អាចចិញ្ចឹមកូនបានយ៉ាងល្អ អាចចិញ្ចឹមបុគ្គលិករាប់សិបនាក់ អាចធ្វើការងារមួយដែលសង្គមទទួលស្គាល់ មានស្នាដៃល្បីឈ្មោះក្នុង និងក្រៅប្រទេស បែកគ្នាហើយ នៅតាមចងកម្មពារវេរាដល់ណាទៀត ទុកឲ្យមនុស្សចង្រៃបានសុខផង ពីបងប្អូនមនុស្សចង្រៃ»។

មិនបង្អង់យូរ នៅពេលឃើញបុគ្គលិករូបនេះ បែរជាបានលូកមាត់ចេះដឹងរឿងកូនរបស់ខ្លួន បង្ហោះសារដៀមដាមបែបនេះ ស្រាប់តែ សុទ្ធ បញ្ចកា ដាក់ទៅវិញធ្ងន់ៗថា៖ «ចូល reply chat អញឲ្យលឿន បើចង់ឲ្យស្អែកស្ងប់រឿង… ដឹងចារិតអញឆ្កួតស្រាប់ហើយ អាណាក៏ទប់មិនជាប់ដែរ ! កុំឲ្យអញ យករឿងអា ហៅអញទៅ ខារ៉ាអូខេ នៅសៀមរាប ហើយហុចស្អីឲ្យអញនោះ post ហាស …. មេហែងសក្តិម៉ានក៏ជួយអត់រួចដែរ! កូនអញ រស់នៅ ដេកស្រួលសុីស្រួល អត់ជំពាក់អាណាម៉ារៀលទេ អញ ម៉េចៗទៅ ក៏កូនអញដេកសុីលើទ្រព្យអញ មួយជីវិតដែរអញរកទុកឲ្យមិនអស់ផង មិនជាប់ជំពាក់អាណាម៉ារៀលទេវើយ….. គេសាមីខ្លួនរាប់គ្នាធម្មតាទេ ណាស់តែអាតែស្ករទ្រ តាសន! ឆុយ នៅសុខៗ មក post ដៀមដាមអញមុន យកអីមកគិតនឹងចង់មានរឿងមួយអញ…»។

ចំណែកលោក ឌៀប សុវណ្ណតារា ក្រោយឃើញ បញ្ចកា ព្រលះឲ្យធ្ងន់ៗ និងថែមគំរាមបែបនេះ ក៏បានលុបផុសនោះចោលវិញ ហើយនិយាយដោះសារបែបនេះថា៖ «សុំទោសបើ Status ខ្ញុំធ្វើឲ្យប៉ះពាល់ដល់អ្នកដោយអចេតនា តែអ្វីដែលខ្ញុំសរសេរ វាជាចំណងជើង រឿងអប់រំខ្លី < មនុស្សចង្រៃ> ហើយវាដូចជាគ្មានឃើញប៉ះពាល់ឈ្មោះអ្នកណាផងទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×