ភ្នំពេញ ៖ ការបិទវត្តមហាមន្ត្រីបានធ្វើឡើង នៅថ្ងៃទី៥ខែកក្កដានេះ ដោយបានរកឃើញព្រះសង្ឃ យាយជី និង កូនសិស្សស្នាក់នៅក្នុងវត្ត រហូតទៅដល់ ចំនួន ៤៤ អង្គ/នាក់ វិជ្ជមានជំងឺកូវីដ ១៩ ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន សហការជាមួយនិង កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង ចុះធ្វើសំណាកកាលពីថ្ងៃទី ០២ ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ ក្នុងរយៈពេល ២ថ្ងៃជាប់ៗគ្នា និងបានធ្វើការបិទខ្ទប់វត្តទាំងស្រុង មិនឲ្យមានអ្នកណាម្នាក់ចេញ ឬ ចូលផងដែរ។

យោងតាមលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានប្រាប់សារព័ត៌មានឱ្យដឹងថា ក្រោយពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់សម្តេចតេជោ ហ៊ុន សែន ហៅថា ធីតា សហការជាមួយនិង កម្លាំងអាជ្ញាធរមូលដ្ឋានខណ្ឌបឹងកេងកង បានចុះធ្វើសំណាកដល់ព្រះសង្ឃ យាយជី តាជី អាចារ្យវត្ត និង កូនសិស្ស ស្នាក់ នៅក្នុងវត្តជាច្រើននាក់ និងបានរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ ១៩ សរុបចំនួន ៤៤នាក់រួចមកនោះ។
លុះមកដល់ថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២១ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏ បានចុះមកធ្វើតេស្តជាលើកទី ២ និងរកឃើញអ្នកវិញជ្ជមានជំងឺកូវីដ ១៩ ចំនួន ៣១នាក់បន្ថែមទៀត ដែលចំនួនសរុប មានរហូត ទៅដល់ចំនួន ៤៤នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាល ។ ចំណែកឯព្រះសង្ឃ យាយជី តាជី និងកូនសិស្ស ដែល សេស សល់ត្រូវបានតម្រូវឲ្យ អនុវត្តទៅតាមវិធានការរបស់ក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាបន្តទៀតផងដែរ។

ចំពោះអ្នកវិញជ្ជមានជំងឺកូវីដ ១៩ ចំនួន ៣១នាក់បន្ថែមទៀត ដែលចំនួនសរុប មានរហូតទៅដល់ចំនួន ៤៤នាក់ ត្រូវបានបញ្ជូនទៅកាន់កន្លែងព្យាបាល ។ ចំណែកឯព្រះសង្ឃ យាយជី តាជី និងកូនសិស្ស ដែលសេស សល់ត្រូវបានតម្រូវឲ្យ អនុវត្តទៅតាមវិធានការរបស់ក្រុមគ្រូពេទ្យធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃជាបន្ត ទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖CEN



