Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តកូរ៉េដឹកត្រី បើកទៅបុករថយន្តធុនធំ ពីក្រោយ បណ្តាលឲ្យជាប់តៃកុងក្នុងការប៊ីន បាក់ជើង

ភ្នំពេញ ÷ បុរសម្នាក់បានបើករថយន្តកូរ៉េដឹកត្រីមួយគ្រឿង ក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុករថយន្តធុនធំពីក្រោយ បណ្តាលឲ្យរថយន្តខ្ទេចផ្នែកខាងមុខ គៀបតៃកុងជាប់ការប៊ីនមុខ សំណាងល្អបានប្រជាពលរដ្ឋបាននាំគ្នា ជួយគាស់ចេញដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ​ បានកើតឡើង កាលពីវេលាម៉ោង ៤និង ៣០ នាទីទៀបភ្លឺ ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ២១៧ ចំណុចទល់មុខនឹងរោងចក្រក្រឡុកស៊ីម៉ងត៍ជីបម៉ុង ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តធុនធំមួយគ្រឿង មិនចាំផ្លាកលេខបានធ្វើដំណើរ តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុ ទល់មុខនឹងរោងចក្រក្រឡុកសុីម៉ងត៍របស់ក្រុមហ៊ុនជីបម៉ុង ស្រាប់តែមានរថយន្តកូរ៉េដឹកត្រីមួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 3A-3393 បើកបរដោយបុរសម្នាក់ ធ្វើដំណើរស្របទិស មកបុកចំពីក្រោយរថយន្តធុនធំពេញទំហឹង បណ្តាលឲ្យរួចក្បាលផ្នែកខាងមុខចូលគ្នា និងជាប់តៃកុងនៅក្នុងការប៊ីនខាងមុខ បន្ទាប់មកបានបងប្អូនប្រជាពលរដ្ឋ ប្រើពេលជាងកន្លះម៉ោង ជួយគាស់យកតៃកុងចេញមកខាងក្រៅបាន ចំណែកឯរថយន្តបង្ក បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ បានចុះមកដល់រួចក៏បានពិនិត្យ និងធ្វើកំណត់ហេតុ យករថយន្តទៅរក្សាទុកនៅ អធិការដ្ឋានខណ្ឌដង្កោ រង់ចាំឆែកកាមេរ៉ារករថយន្តបង្ក មកធ្វើការដោះស្រាយនៅតាមពីក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×