Tuesday, July 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ ប៉ុនប៉ងធ្វើឃាតខ្លួនឯង ៣ដង តែមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់

ភ្នំពេញ ÷ មានរឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយបុរសម្នាក់ទំនងជាបែកខ្លាំងពេក បានប៉ុនប៉ងធ្វើឃាតខ្លួនឯង៣ដង ទី១ បានរកលោតពីលើអគារផ្សាអូឬស្សី ប៉ុន្តែបានសន្តិសុខផ្សារ ជួយឃាត់ទាន់ពេលយកចុះមកក្រោមវិញ ទី២ ទៅឡើងលើអគារកន្លែងអង្គការមួយ នៅម្តុំផ្សារកណ្តាល បានលោតចុះមកក្រោម ចំរថយន្តរងរបួសជើង រួចបានសមត្ថកិច្ចចុះមកជួយទាន់ម្តងទៀត លើកចុងក្រោយ ដើមកដល់ផ្លូវ៦៣ ខណ្ឌដូនពេញ មកអារកខ្លួនឯង បណ្តាលឲ្យឈាមស្រោចខ្លួន សំណាងល្អមិនស្លាប់ គ្រាន់តែរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អេីលនេះដែរ បានកើតឡើង នៅវេលាម៉ោង១ និង៣០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៣ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ជនរងគ្រោះ នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

យោងតាមប្រភពពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ដំបូងឡើយ បុរសរងគ្រោះខាងលើ ទំនងជាបែកខ្លាំង បានដើមឡើងទៅលើអគារផ្សារអូឬស្សី បម្រុងនឹងលោតសម្លាប់ខ្លួន តែសំណាងបានសន្តិសុខផ្សារជួយឃាត់ ទាន់ពេលបានរាយការណ៍ ទៅសមត្ថកិច្ចខណ្ឌ៧មករា ឲ្យយកចុះមកក្រោមវិញ បន្ទាប់មកបុរសខាងលើ បានដើទៅដល់ផ្លូវ១៧៨ សង្កាត់ផ្សារកណ្តាលទី២ ខណ្ឌដូនពេញវិញម្តង រួចរត់ឡើងទៅលើអគារផ្ទះអង្គការ បន្ទាប់មកបានលោតចុះមកក្រោម ចំរថយន្តបណ្តាលឲ្យបែកកញ្ចក់រថយន្តផ្នែកខាងមុខ ចំណែកបុរសខាងលើ គ្រាន់តែរងរបួសជើងតិចតួច ក្រោយមកសមត្ថកិច្ចខណ្ឌដូនពេញ ចុះមកដល់បានជួយបុរសខាងលើដែរ តែដោយគាត់ បានបន្តដំណើរទៅមុខទៀត លុះមកដល់ចំណុចផ្លូវ៦៣ សង្កាត់ផ្សារថ្មី៣ បុរសខាងលើ ក៏បានយកកាំបិតអារកខ្លួនឯង បណ្តាលឲ្យឈាមស្រោចពេញខ្លួន រងរបួសធ្ងន់ឈាមស្រោចខ្លួនតែម្តង ទៅបង្កការភ្ញាក់ផ្អើលដល់អ្នករស់នៅជាប់នឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុមកសមត្ថកិច្ចសង្កាត់ផ្សារថ្មីទី៣ បានចុះមកដល់រួចទំនាក់ទំនង ទៅរថយន្តសង្រ្គោះបន្ទាន់ ឲ្យចុះមកដឹកយកបុរសខាងលើ ទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះភ្លាមៗផងដែរ៕ រក្សាសិទ្ធិដោយ៖ សា មេត

×