រំដោះខ្លួនពីភាពក្រីក្រក្លាយជាអ្នកមាន និងកំពុងឈានទៅជាសេដ្ឋី ដោយសារពីចំណូលចិត្តប្រែទៅជាមុខរបរ ក្នុងការចិញ្ចឹមពស់ថ្លាន់ច្រើនពណ៌សម្រាប់លំអរ ខេត្តកាណាវ លោក nguyen vanthi ដែលដំបូងឡើយគិតថា ចិញ្ចឹមលេងទុកមើលកម្សាន្ត តែក្រោយមកលោកក៏ធ្វើការបង្កាត់ចុះឡើង បង្កើតបានជាថ្លាន់មួយចំនួនធំមានពណ៌សម្បុរប្លែកគួរឲ្យទាក់ទាញ។ ទីផ្សារក្នុងស្រុកចាប់ផ្តើមទិញ ក្រោយមកក៏មានភ្ញៀវបរទេសដែលលេចឮព័ត៌មាន បានមកទាក់ទងលោកក៏ចាប់ផ្តើមអភិវឌ្ឍវាក្នុងសណ្ឋានកសិដ្ឋាន ហើយបច្ចុប្បន្ន លោកប្រមូលផ្តុំទៅលើការផលិតកូន។
ម្ចាស់កសិដ្ឋានរូបនេះនិយាយថា លោកឲ្យចំណីវាគឺក្បាលមាន់ ក្បាលទា ហើយទ្រុងចាំបាច់ត្រូវធ្វើពីឈើ បច្ចុប្បន្នលោកអាចរកចំណូលបានក្នុង១ឆ្នាំៗរាប់ម៉ឺនដុល្លារដែរ៕ ចន្ទ្រា