Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សូមសរសើរ ! ទោះនិយាយមិនកើត ស្តាប់មិនបាន តែតស៊ូធាក់កង់លក់ខ្នើយអង្រឹង មិនលាដៃសុំទានទេ ដោយដាក់ស្លាកថា….

ភ្នំពេញ ៖ ជីវិតមនុស្សម្នាក់ៗកើតមក គឺមានភ័ព្វវាសនាខុសៗគ្នា ដោយអ្នកខ្លះមានបញ្ញាស្មារតីវៃឆ្លាត បូករួមនិងការខិតខំរៀនសូត មានការងារធ្វើខ្ពង់ខ្ពស់ ឬ រកស៊ីកាក់កប ក្លាយជាអ្នកមានស្តុកស្តម រស់នៅក្នុងជីវភាពដ៏ស្រណុកស្រួលឥតមានព្រួយភ័យអ្វីឡើយ។ រីឯអ្នកខ្លះក៏មានភ័ព្វវាសនា ពុំសមប្រកបកើតមកខ្សោយបញ្ហា និងថែមទាំងមានបញ្ហារូបកាយថែមទៀតនោះ គឺពិតជាពិបាករកចំណូលជាខ្លាំង ទោះខំប្រឹងរកយ៉ាងណា គឺបានត្រឹមរកមួយពេលគ្រាន់បានហូបមួយពេលប៉ុណ្ណោះឯង។

ជាក់ស្តែង ដូចករណីបុរសម្នាក់នេះ បើតាមគណនីហ្វេសប៊ុកឈ្មោះ Sim Bora បានបញ្ជាក់ប្រាប់ឲ្យដឹងថា គាត់គឺជាមនុស្សមានបញ្ហាពិការដោយពុំអាចនិយាយ និងស្តាប់បានទេ ដែលជាទូទៅគេហៅថា «មនុស្សគរ» បានកំពុងដើរលក់ មុង ភួយ ខ្នើយ អង្រីង តាមកង់កញ្ចាស់១គ្រឿង ក្រោមកំដៅថ្ងៃ ហាលភ្លៀង ដើម្បីរកកម្រៃចិញ្ចឹមក្រពះខ្លួនផង និងផ្គត់ផ្គង់ជីវភាពគ្រួសារនៅឯស្រុកផង ដោយគាត់ពុំលាដៃសុំទានគេនោះឡើយ។ ហើយដោយសារតែពិបាកក្នុងការទំនាក់ទំនង និងក៏ដូចពពាយនាយលក់ គាត់ក៏បានដាក់ស្លាកសរសេរថា «ខ្ញុំគរថ្លង់ ជួយទិញខ្ញុំផង»។

បុរសគរថ្លង់ខាងលើ ត្រូវបានគេស្គាល់ថា មានឈ្មោះ គៀន រស់នៅភូមិស្វាយសំរោង ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស ខេត្តតាកែវ។ បច្ចុប្បន្ន គាត់កំពុងដើរលក់នៅតាមផ្សារក្នុងទីក្រុងភ្នំពេញ តែរឿយៗគេតែងប្រទះឃើញលក់នៅផ្សារបឹងបៃតង និងផ្សារឈូកមាស ជាដើម។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ភូមិស្វាយសំរោង និងភូមិជាប់គ្នាហៅភូមិក្រសាំង គឺជាភូមិដែលសម្បូរទៅដោយអ្នកប្រកបមុខរបររកស៊ី តស៊ូធាក់កង់ដើរលក់ មុង ភួយ ក្រម៉ា អង្រឹង កន្ទេល… ពាសពេញប្រទេស គឺកើតមានតាំងពីជំនាន់ដើមមកម្ល៉េះ ហើយក៏ជាអ្នកមានជីវភាពធូរធារផងដែរ ដែលគេតែងតែនិយាយថា កុំមើលងាយ ឃើញធាក់កង់ដើរលក់ដេកតាមវត្តអុីចឹងទេ តែទៅមើលផ្ទះបានដឹង ហើយពេលមានបុណ្យទានម្តងៗ ជាពិសេសភូមិក្រសាំងហ្នឹងម៉ង ជួលសុទ្ធតែល្ខោន ភី សុគន្ធី៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×