Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ម្ល៉ឹងផង! បុរសម្នាក់យកមាន់ស្ងោរ ៥ ក្បាល ទៅថ្វាយអ្នកតាម្ចាស់ទឹកម្ចាស់ដី ព្រោះបានធ្វើរឿងនេះជាមួយអ្នកតា…

ភ្នំពេញ ៖​ គួររម្លឹកឡើងវិញបន្តិចថា កាលពីយប់ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងតាមរយៈសារនៅលើផេកផ្លូវការរបស់សម្តេច ដោយសម្តេចបានអនុញ្ញាតឲ្យបុរសជនជាតិចិនជាម្ចាស់ យកសត្វតោរបស់ខ្លួនទៅចិញ្ចឹមវិញ តែក្នុងលក្ខខណ្ឌត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សនៅក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

ក្នុងនោះ សម្តេចបានថ្លែងតាមរយៈសារបញ្ជាក់ឲ្យដឹងថា «ល្ងាចនេះ ខ្ញុំបានពិភាក្សាជាមួយរដ្ឋមន្រ្តីក្រសួងកសិកម្ម និងបានឯកភាពគ្នាថា អនុញ្ញាតឲ្យម្ចាស់តោ យកសត្វទៅចិញ្ចឹមវិញ ក្នុងលក្ខខណ្ឌម្ចាស់ត្រូវធ្វើទ្រុងឲ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង»។ ហើយជាមួយគ្នានោះផងដែរ សម្តេចក៏បានថ្លែងអំណរគុណដល់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់យោបល់ និងអាណិតអាសូរចំពោះសត្វតោ។

ទន្ទឹមនឹងនោះផងដែរ ក្រោយពេលសម្តេចអនុញ្ញាតឲ្យយកតោ មកចិញ្ចឹមវិញ ម្ចាស់តោដែលជនជាតិចិននោះ ក៏ានសម្តែងក្តីរំភើបយ៉ាងខ្លាំង និងបានថ្លែងពាក្យចេញពីក្នុងចិត្តយ៉ាងដូច្នេះថា៖ «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ដល់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។

ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូនប្រជាជនកម្ពុជាទាំងអស់ដែលបានជួយនិងគាំទ្រដល់ “ហុីម៉ា” របស់យើងខ្ញុំផងដែរ ធ្វើអោយខ្ញុំបាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ ជាចុងក្រោយសុំជូនពរអោយកម្ពុជានឹងចិនជាមិត្តដែកថែបជារៀងរហូត»។

ដោយឡែក បុរសម្នាក់ដែលក៏មានការអាណិតអាសូរដល់សត្វតោនេះ រហូតទៅបន់សូមឲ្យអ្នកតាម្ចាស់ទឹកម្ចាស់ដី ជួយឲ្យសត្វតោនេះ បានមករស់នៅជាមួយម្ចាស់វិញ ហើយក្រោយឃើញសម្តេចអនុញ្ញាតឲ្យយកមកចិញ្ចឹមវិញយ៉ាងដូច្នេះ ក៏បានលាមាត់លាក ទៅថ្វាយមាន់ស្ងោរចំនួន ៥ ក្បាលភ្លាមៗ ដែលធ្វើឲ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង។ ជាមួយគ្នានោះ បុរសខាងលើដែលមានគណនីហ្វេសប៊ុកឈ្មោះ Duong Mara បានភ្ជាប់សារបញ្ជាក់ប្រាប់ឲ្យដឹងថា៖ «ខ្ញុំពិតជាត្រេកអរយ៉ាងខ្លាំង ដែលការបួងសួងរបស់ខ្ញុំថ្ងៃមុនបានដូចក្តីបំណងប្រាថ្នារបស់ខ្ញុំ ហេីយខ្ញុំក៏អរគុណនៅអ្នកតាដេីមជ្រៃ តែងតែថែរក្សាកូនចៅកន្លងមក កូនចៅមិនដែលភ្លេចគុណអ្នកតាទេ តែងតែគោរព ថ្ងៃនេះកូនចៅនឹងទៅលាមាត់លាកថ្ងៃមុន ដែលបានសុំអ្នកតាអោយលែង ហុីម៉ា ជាសត្វតោស្លូត និងជាតោសំណាង»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×