Tuesday, January 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការផ្តន្ទាទោសចិន ៣ នាក់ ដាក់គុកម្នាក់ៗ ២ ឆ្នាំ ពាក់ព័ន្ធការកំហែងយកប្រាក់ ២០ម៉ឺនដុល្លារ ពីប្តីប្រពន្ធចិន១គូ

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃអង្គារនេះ បានប្រកាស សាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារបុរសជាតិចិនចំនួន ៣នាក់ កំណត់ទោសម្នាក់ៗ ២ឆ្នាំ គិតចាប់តាំងពីថ្ងៃឃុំខ្លួន ជាប់ពាក់ព័ន្ធ នឹង ការប៉ុនប៉ងចាប់ជំរិតនិង កំហែងយកលុយចំនួន ២០ ម៉ឺនដុល្លារ ពីប្តីប្រពន្ធជនជាតិចិន ១ គូ ជាថ្នូរនឹងការដោះលេងឲ្យមានសើរីភាពវិញ។

លោកធាម ពិសិដ្ឋ ចៅក្រមជំនុំជំម្រះ នៃសាលាភ្នំរាជធានីភ្នំពេញ បានឲ្យដឹងថាជនជាប់ចោទ៣ នាក់នេះ មានឈ្មោះ Zhao Jiangming អាយុ ៣៥ ឆ្នាំ Xiao Zhan អាយុ ៣២ ឆ្នាំ និង ឈ្មោះ Hu Feng Wen អាយុ ២១ ឆ្នាំ។

ចំណែកឯជនរងគ្រោះមានឈ្មោះ Wei Xian ភេទប្រុស អាយុ៣១ ឆ្នាំ និង ប្រពន្ធឈ្មោះ Chen Guz Ying អាយុ ៣០ ឆ្នាំ។ អ្នកទំាងពីរមានមុខរបរ ជាបុក្គលិក Karaoke រស់នៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

លោកចៅក្រុមបានបញ្ជាក់ថា ជនជាប់ចោទទំាង៣នាក់ខាងលើនេះត្រូវបានជាប់ចោទពីបទ “កំហែងយក” និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២០ នៅក្នុងខណ្ឌដូនពេញ។

ពួកគេត្រូវបានចាប់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់ជនរងគ្រោះ ជាប្តី ដាក់ក្នុងរថយន្ត របស់ពួកគេ ហើយបានទូរស័ព្ទទារប្រាក់ចំនួន២០ ម៉ឺនដុល្លារ ពីប្រពន្ធ ដើម្បីជាថ្នូរនឹងការដោះលែងឲ្យមានសេរីភាពវិញ៕
រក្សាសិទ្ធិដោយ ចន្ទា ភា

×