Thursday, May 28, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្តៅៗ ! ក្រោយបែកធ្លាយថៃ កំពុងសាងសង់ប្រាសាទអង្គរទី២ លួចយកគំរូតាមខ្មែរ ស្រាប់តែលោក William Guang ចេញមកដាក់ឲ្យបែបនេះថា…

ភ្នំពេញ ៖ ដូចដែលប្រិយមិត្ត បានទទួលជ្រាបហើយ នៅពេលនេះ ប្រជាជនកម្ពុជាកំពុងផ្ទុះប្រតិកម្មយ៉ាងខ្លាំង ក្រោយពីបានដឹងថា ប្រទេសថៃកំពុងសាងសាងប្រាសាទ Copy ចម្លងរចនាបទពីប្រាសាទអង្គរវត្តរបស់កម្ពុជា ដែលល្បីល្បាញពាសពេញពិភពលោក តាំងពីយូរលុងណាស់មកហើយ។

ដោយឡែក ក្រោយរឿងនេះ កំពុងផ្ទុះក្តៅគគុក ស្រាប់តែលោក William Guang ដែលក្នុងនាមជាកូនខ្មែរម្នាក់ ក៏បានបង្ហោះសារលើកឡើងនៅលើបណ្តាញសង្គមថា៖ «តេីប្រទេស ថៃ ( ស្យាម ) កំពុងសាងសង់ចម្លងអង្គរវត្តទី២ ? ជនរួមជាតិជាទីស្រលាញ់រាប់អាន ថ្មីៗនេះមានប្រភពព័ត៌មានមួយចំនួនបានធ្វេីការផ្សព្វផ្សាយថា នៅប្រទេសថៃកាលពីកំឡុងខែមេសា ឆ្នាំ២០២១ នេះបានប្រារព្វពិធីបុកគ្រឹះសាងសង់ សំណង់ស្ថាបត្យកម្មបែបបូរាណ ដែលមានលក្ខណៈចម្លងទ្រង់ទ្រាយ ពីប្រាសាទអង្គរវត្តរបស់ខ្មែរ ក្នុងបរិវេណ អារាម ភូម៉ានហ្វា នាឃុំបានសឹង្គ ស្រុក នាងរង ខេត្ត បូរីរាំ (បូរីរម្យ) ប្រទេសថៃ ខណៈដែលពេលនេះកំពុងត្រៀមសាងសង់ប្រាសាទកំពូល៥ បន្ទាប់ពី ប្រាសាទកំពូល៣ បានសាងសង់ជិតរួច ។ (មានប្លង់សាងសង់ភ្ជាប់ជាមួយ)។

ខ្ញុំមានមោទនភាពណាស់ ដែលវប្បធម៌របស់ជាតិសាសន៍យេីង បានជះឥទ្ធិពលដល់ប្រទេសជិតខាង តែទន្ទឹមនឹងមោទនភាពនេះ ក្នុងនាមខ្ញុំក៏មានអារម្មណ៍ ពុំខុសនិងចិត្តបងប្អូនខ្មែរប៉ុន្មានដែរ ថាតេីពិតជាមានការសាងសង់សំណង់ ដែលមានលក្ខណៈចម្លងពីប្រាសាទអង្គរ ដែលជាដួងព្រលឹងជាតិ របស់ខ្មែរមែនដែរទេ ព្រោះដោយយោងទៅលេីប្លង់ សាងសង់ដូចបង្ហាញខាងក្រោម និងរចនាបថគឺពិតជាស៊ីសង្វាក់គ្នាខ្លាំងណាស់ និងប្រាសាទអង្គរវត្តរបស់យេីង។

ជាគំនិតរបស់ខ្ញុំ ខ្មែរមិនជាជាតិសាសន៍ចិត្តកំណាញ់ទេ ប៉ុន្តែប្រាសាទអង្គរវត្ត ជាដួងព្រលឹងខ្មែរ ប្រាសាទនេះឈរយ៉ាងសង្ហា ក្រោមកម្លាំងញេីសឈាមរបស់បុព្វបុរស មិនមែនសុខសុខផុសប្រាសាទនេះ មកយ៉ាងសង្ហាទេ។ ដូច្នេះវាដូចអកតញ្ញូពេក ដែលគេមកចម្លងយកស្នាដៃ របស់បុព្វបុរសយេីងយ៉ាងងាយពេក ។

ដូចនេះមានតែសង្ឃឹមលេីអាជ្ញាធរមានសមត្ថកិច្ច និងក្រសួងពាក់ព័ន្ធទេ ដែលអាចទាក់ទង បំភ្លឺដល់ចម្ងល់យេីងរាល់គ្នាបាន ថាតេីព័ត៌មាននេះពិតទេ ? បេីពិតមានវិធានការបែបណា ។ ឯការព្រួយបារម្ភនេះ ក៏ព្រោះកន្លងមកក៏មានការ ចម្លងប្រាសាទខ្មែរនៅប្រទេសឥណ្ឌា ហេីយនៅប្រទេសថៃ ក៏មានការចម្លងប្រាសាទបាយ័ន ធ្វេីជាសណ្ឋាគារួចហេីយដែរ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×