ភ្នំពេញ ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែ កក្កដា ២០២១នេះ បានប្រកាសសាលក្រមក្រម ផ្តន្ទាទោស ទោសជនជាប់ចោទ២នាក់ ដែលត្រូវជាប្តីប្រពន្ធនឹងគ្នាដោយដាក់គុក កំណត់០៥ ឆ្នាំ ក្នុងម្នាក់ៗ តែការអនុវត្តន៍ទោស នៅក្នុងពន្ធនសគារ មានរយៈពេលត្រឹមតែតែ ២ ឆ្នាំប៉ុណ្ណោះ។
ទោសនៅសេសសល់ត្រូវព្យួរទាំងអស់ ជាប់ពាក់ព័ន្ធនឹងការបើកហាងខារ៉ាអូខេ តែ លួចបង្គប់សេវាកម្មសិច ឬ វ៉ៃសិច ដោយគ្មានការអនុញ្ញាត។

លោធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងក្នុងសវនាការប្រកាសាលក្រមថា ជនជាប់ចោទវៀតណាមទាំង២នាក់នេះ មានឈ្មោះ ង្វៀង បានចៀន ភេទប្រុស និង ឈ្មោះ ហ្វាម ធីមិនធូ ភេទស្រី។ ជនជាប់ចោទទាំង០២នាក់ ត្រូវបានជាប់ចោទ ពីបទ” សញ្ចារកម្មមានស្ថានទម្ងន់” នៃ ច្បាប់ស្តីពីការបង្ក្រាបអំពីជួញដូរមនុស្ស និង អំពើធ្វើអាជីវកម្មផ្លូវភេទ។
ពួកគេត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៥ ខែមីនាឆ្នាំ ២០២០ នៅចំណុចផ្ទះជួលបើកហាងខារ៉ាអូខេរបស់ពួកគេ នៅក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ៕ រក្សាសិទ្ធិដោយ ចន្ទា ភា
