Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទិដ្ឋភាពដង្ហែរសព វីរបុរសពន្លត់ភ្លើងឆេះរោងចក្រផ្លាស្ទីក នៅថៃ ពិតជាគួរឲ្យ….

កាលពីពាក់កណ្តាលអធ្រាត្រ វេលាម៉ោង ១២ និង ០០ នាទី ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ មានហេតុការណ៍ផ្ទុះឆេះនៅខាងក្នុងរោងចក្រផលិតផ្លាស្ទិកមួយកន្លែង នៅ Soi King Kaew 21 Moo 15 ឃុំបាងលីយ៉ៃ ស្រុកបាងលី ខេត្តសាមុតប្រាកាន ប្រទេសថៃ។

ក្រោយកើតមានគ្រោះអគ្គិភ័យនេះឡើង ក្នុងនោះឧទ្ធម្ភាគចក្រចំនួន២គ្រឿង មកពីកងទាហានត្រូវបានបញ្ជូនមកចូលរួមជួយពន្លត់ភ្លើង តាមរយៈក្នុងការបាញ់ពពុះផ្សែងពីលើអាកាស ដើម្បីពន្លត់អណ្ដាតភ្លើងទៅលើបរិវេណរោងចក្រដែលកំពុងឆេះ។ ប៉ុន្ដែ ទោះយ៉ាងណា កិច្ចខិតខំប្រឹងប្រែងទាំងលើអាកាស និងនៅលើដី នៅតែមិនអាចបញ្ឈប់ស្ថានការណ៍មួយនេះបានឡើយ ព្រោះថាអណ្ដាតភ្លើងនៅបន្ដឆាបឆេះកាន់តែខ្លាំងពីកន្លែងមួយរាលទៅកន្លែងមួយទៀត ដោយសារតែមានការលេចធ្លាយសារធាតុគីមី។

តែអ្វីដែលគួរឲ្យរន្ធត់នោះ គឺនៅក្នុងប្រតិបត្តិការជួយសង្គ្រោះមនុស្ស និងពន្លត់ភ្លើងឆាបឆេះដ៏សាហាវនេះ ដែលមានអ្នករងរបួសជាង ៦០ នាក់ បានបណ្តាលឲ្យមន្រ្តីពន្លត់អគ្គិភ័យវ័យក្មេងម្នាក់ស្លាប់គួរឲ្យអាសូរ។

ដោយឡែក ក្រឡេមកមើលទិដ្ឋភាពដង្ហែសពវីរបុរសពន្លត់ភ្លើងឆេះរោងចក្រផ្លាស្ទីកនេះវិញ ឃើញថា ពិតជាមានការគោរព និងឲ្យតម្លៃពីប្រជាជនថៃខ្លាំងណាស់ ដោយសពរបស់គាត់ ត្រូវបានដង្ហែទៅកាន់កន្លែងតម្កល់សព ជាមួយក្បួនរថយន្តបន្តកន្ទុយគ្នារាប់សិបគ្រឿង។

គួរបញ្ជាក់ឲ្យដឹងផងដែរថា មន្ដ្រីពន្លត់អគ្គិភ័យវ័យក្មេងដែលបានស្លាប់នោះ គឺមានឈ្មោះ Kornsit Raophan អាយុ ១៩ ឆ្នាំ។ រូបគេដែលជាមន្ដី្រពន្លត់អគ្គិភ័យមួយរូប តែងតែស្ម័គ្រចិត្ដចូលរួមពន្លត់អគ្គិភ័យ ជាមួយបុគ្គលិកពន្លត់អគ្គិភ័យដទៃទៀត គឺត្រូវបានដឹងថា បានចូលទៅជួយសង្គ្រោះមនុស្ស នៅក្នុងរោងចក្រដែលកំពុងតែឆាបឆេះ ប៉ុន្តែ ជាអកុសល រូបគេបានរត់ជំពប់ជើងដួល ហើយត្រូវបានភ្លើងឆាបឆេះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×