Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នឹងបិទបញ្ចប់ “យុទ្ធនាការជាតិចាក់វ៉ាក់សាំង” សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ ត្រឹមថ្ងៃទី៨ កក្កដា , ពលរដ្ឋ មិនទាន់បានចាក់វ៉ាក់សាំង សូមប្រញាប់

ភ្នំពេញ ៖ នឹងបិទបញ្ចប់ “យុទ្ធនាការ ជាតិចាក់វ៉ាក់សាំង” សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី៨ ខែកក្កដា ។ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង ដោយក្រើនរំលឹកចំពោះប្រជាពលរដ្ឋ មានអាយុ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់បានទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ សូមប្រញាប់ទៅទទួលការចាក់ទៅតាមកាលបរិច្ឆេទកំណត់ចុងក្រោយ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

សេចក្តីជូនដំណឹងបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយដល់បងប្អូន ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ ដែលមិនទាន់ទៅចាក់វ៉ាក់សាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋានរាជធានីភ្នំពេញ សូមមេត្តារួសរាល់អញ្ជើញមកទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ រៀងរាល់ម៉ោង៨ព្រឹក ដល់ម៉ោង៥រសៀលត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ តាមទីតាំងដែលបានកំណត់។

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ ឱ្យបានជ្រាបថា ផ្អែកតាមផែនការមេ និងដោយទទួលបានការប្រគល់ភារកិច្ចពីគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស (គ. វ.ក-១៩) អនុគណៈកម្មការចំពោះកិច្ចចាក់វាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ បានចាក់វាក់សាំងជូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ សម្រេចបានស្ទើរតែទាំងស្រុងធៀបនឹងគោលដៅ កំណត់ហើយបានជូនដំណឹងជាច្រើនលើកច្រើនសារ អំពីកាលបរិច្ឆេទចុងក្រោយ នៃការបិទបញ្ចប់កម្មវិធីចាក់វាំកំលាំង ការពារជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ។

ក្នុងន័យនេះ ដើម្បីជំរុញការអនុវត្ត “យុទ្ធធាការជាតិចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នឹងឈានទៅបិទបញ្ចប់ ការងារនេះ តាមកម្មវិធីដែលបានគ្រោងទុក រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកជាលើកចុងក្រោយ ដល់បងប្អូនប្រជាពលរដ្ឋមានអាយុពី ១៨ ឆ្នាំឡើងទៅ ដែលមិនទាន់ទទួលបានវ៉ាក់សាំងទាំងដូសទី១ និងដូសទី២ ក្នុងមូលដ្ឋាន រាជធានីភ្នំពេញ សូមមេត្តារូសរាន់អញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ រៀងរាល់ម៉ោង ៨និង០០នាទីព្រឹក ដល់ម៉ោង ៥និង០០នាទីរសៀល ត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមទីតាំងដែលបានកំណត់ជូននៅតាមបណ្តាមន្ទីរពេទ្យ និងមណ្ឌលសុខភាពក្នុងខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ។

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងរាជធានីភ្នំពេញ នឹងបិទបញ្ចប់ “យុទ្ធនាការ ជាតិចាក់វ៉ាក់សាំង” សម្រាប់ភូមិសាស្ត្ររាជធានីភ្នំពេញ នៅត្រឹមថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង ៥និង០០នាទី រសៀល ជាកំហិត ដូច្នេះ ៖ ប្រសិនបើបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ខកខានមិនបានអញ្ជើញ មកទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទចុងក្រោយ និងទីតាំងដូចបានកំណត់ជូនខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងមិនទទួលខុសត្រូវ ក្នុងការចាក់វាក់សាំងជូននៅពេលក្រោយឡើយ។

ទន្ទឹមនឹងនេះ ក្នុងអំឡុងពេលអញ្ជើញមកទទួលវ៉ាក់សាំង សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបានជាដាច់ខាតនូវគម្អាត សុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជូរ ចៀសវាងការឈរប្រជ្រៀតគ្នា កៀកគ្នា ណែនណាន់តាន់តាប់ ដោយត្រូវប្រកាន់ខ្ជាប់ ការចូលរួមអនុវត្តនូវវិធានការសុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដោយឡែក ចំពោះបងប្អូនប្រជាពលរដ្ឋទាំងឡាយណា ដែលមានបញ្ហាសុខភាព ដូចជា ក្តៅខ្លួន ក្អក-កណ្ដាស់ ផ្ដាសាយ ពិបាកដកដង្ហើម ឬ រោគសញ្ញាផ្សេងទៀត សូមអញ្ជើញ ទៅយកសំណាកវិភាគរកមេរោគកូវីដ-១៩ ជាមុនសិន ចៀសវាងប៉ះពាល់ដល់ក្រុមគ្រូពេទ្យ និងប្រជាពលរដ្ឋដទៃទៀត៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×