Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសម្នាក់ជិះម៉ូតូលឿនពេក ជ្រុលបុករថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បម្រុងបត់បណ្តាលឲ្យដួល រងរបួសបាក់ជើង

ភ្នំពេញ ÷ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន បានជ្រុលចង្កូតទៅបុករថយន្តពាក់ផ្លាកលេខខេមរភូមិន្ទ បម្រុងនឹងបត់ឆ្លងផ្លូវពេញទំហឹង បណ្តាលឲ្យដួលរងរបួសបាក់ជើងមួយចំហៀង ត្រូវបានរថយន្តសាម៉ុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើង កាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី ៦ ខែកក្កដា ឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ចំណុចទល់មុខនឹងវត្តតាំងក្រសាំង ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សូត្រ រ៉ៃ ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរលក់នំ មានស្រុកកំណើត នៅស្រុកបន្ទាយមាស ខេត្តកំពត។

យោងតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តកាមរីហាយព្រីត ពណ៌ស ពាក់ផ្លាកលេខខេមរភូមិន្ទ 2-4883 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវរថយន្ត ក្នុងទិសដៅពីត្បូងមកជើង ក្នុងល្បឿនមធ្យម ខណៈមកដល់ចំណុចកើតហេតុ ទល់មុខនឹងវត្តតាំងក្រសាំង បម្រុងនឹងបត់ឆ្វេងឆ្លងផ្លូវ ស្រាប់តែគេឃើញបុរសម្នាក់ ជិះម៉ូតូម៉ាកហុងដាទ្រីមសង់ សេ១២៥ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាលេខ កំពត 1-M 9177 ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា ពីជើងមកត្បូងក្នុងល្បឿនលឿន មកបុកចំពីចំហៀងខាងមុខរថយន្តកាមរីហាយព្រីត ពេញទំហឹងបណ្តាលឲ្យដួលរងរបួសបាក់ជើង ចំណែកឯតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ឲ្យនៅកន្លែងលើតហេតុ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏បានទំនាក់ទំនង ទៅខាងជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្ត និងម៉ូតូទៅរក្សាទុកនៅ ខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ៖ សា មេត

×