Friday, May 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខួប១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

ភ្នំពេញ ៖ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ជាខួប ១៣ឆ្នាំ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោក ។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ ត្រូវបាន ចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ១៩៦២ ។

ព្រះវិហារប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជា ដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី ៣២ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការ យូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរម្លឹកដាស់តឿនពលរដ្ឋទាំងអស់គ្នាថា កិច្ចការពារសម្បត្តិបេតិកភណ្ឌជាភារកិច្ចរបស់កូនខ្មែរគ្រប់ៗគ្នា។

តាមរយៈហ្វេសប៊ុកផ្លូវការរបស់សម្តេច នៅរសៀលទី៦ កក្កដានេះ សម្តេចបានសរសេរថា នៅថ្ងៃស្អែក ទី៧ កក្កដានេះ គឺ ជាខួប១៣ឆ្នាំហើយ នៃការដាក់បញ្ចូលប្រាសាទព្រះវិហារ ជាសម្បត្តិ បេតិកភណ្ឌពិភពលោក នាកិច្ចប្រជុំទី៣២ របស់ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (UNESCO) កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា ក្រោយឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ខែមិថុនា ឆ្នាំ១៩៦២។

សម្តេច ក៏បានរម្លឹកថា សូមចូលរួមថែរក្សា ការពារប្រាសាទបូរាណទាំងអស់ នៅទូទាំងប្រទេសឲ្យបានគង់វង្ស ដើម្បីកូនចៅខ្មែរគ្រប់ជំនាន់៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×