Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តធុនធំដឹកអុស បើកទៅប៉ះរថយន្តមួយគ្រឿង បួងចង្កូតជ្រុលក្រឡាប់ អូសទៅផ្ទប់រថយន្តford បណ្តាលឲ្យតៃកុងរងរបួសបាក់ជើងម្នាក់

ភ្នំពេញ ÷ រថយន្តធុនធំដឹកអុសមួយគ្រឿង បើកបរក្នុងល្បឿនលឿន ដល់ផ្លូវបំបែកជា៤មិនប្រយ័ត្ន បានជ្រុលទៅប៉ះជាមួយនឹងរថយន្តមួយគ្រឿង មិនចាំម៉ាក បានបួងចង្កូតក្រឡាប់ផ្ងារជើង អូសទៅផ្ទប់នឹងរថយន្តម៉ាកford កំពុងរង់ចាំស្តុបរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តមួយគ្រឿងទៀត បើករត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី ៧ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ចំណុចជាប់នឹងស្តុប២៤ម៉ោង ក្នុងសង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តមិនចាំម៉ាកមួយគ្រឿង បានធ្វើដំណើរតាមបណ្ដោយផ្លូវសម្ដេចជាស៊ីម ក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តប្រភេទធុនធំដឹកអុសមួយគ្រឿងទៀត ក្បាលពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 3A 0468 បានធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនលឿនបានជ្រុលចង្កូត ទៅប៉ះរថយន្តមិនចាំម៉ាក ផ្នែកខាងមុខបានរេចង្កូតក្រឡាប់ផ្ងារជើង អូសទៅផ្ទប់នឹងរថយន្តម៉ាកford មួយគ្រឿងទៀត ពណ៌សពាក់ផ្លាកលេខ កម្ពុជា P.N.72 81 កំពុងតែរងចាំស្តុប បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនឹងខាងជំនាញចរាចរណ៍ ចុះមកដល់ក៏បានទំនាក់ទំនង ទៅខាងជំនាញក្រុងឱ្យចុះមកធ្វើការវាស់វែង យករថយន្ដទាំងពីរគ្រឿង ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំណែករថយន្តមួយគ្រឿងទៀត សមត្ថកិច្ចធ្វើការស្រាវជ្រាវឆែកកាមេរ៉ា សុវត្ថិភាពបន្ត៕ រក្សាសិទ្ធិដោយ៖សា មេត

×