ភ្នំពេញ ៖ សន្ទស្សន៍ ផ.ម.ក. បានធ្លាក់ចុះ ១,០៧% ទៀតនៅថ្ងៃអង្គារនេះ ដោយបានបិទត្រឹម ៥២៦,៧៨ ពិន្ទុប៉ុណ្ណោះ។
ស្របពេលជាមួយគ្នានេះដែរ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះចន្លោះពី ២០៛ ទៅ ១៨០៛ ក្នុងមួយហ៊ុន ដោយ PWSA PPSP PAS និង ABC បានបិទនៅថ្លៃ ៧.០៦០៛ ២.១៤០៛ ១៤.០០០៛ និង ១២.២៦០៛ រៀងគ្នា។
ភាគហ៊ុន GTI PPAP និង PEPC បានរក្សាថ្លៃថេរដដែល។ ទំហំជួញដូរភាគហ៊ុនសរុបបានថយចុះមកត្រឹម ១,៩៦ ប៊ីលានរៀលប៉ុណ្ណោះ ដែល ៩៥% នៃទំហំនេះ បានគ្របដណ្តប់ដោយភាគហ៊ុន ABC៕
រក្សាសិទ្ធិដោយ៖CEN