Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ច្បាប់ស្តីពីវិនិយោគថ្មី នឹងក្លាយជាកត្តាទាក់ទាញ ការវិនិយោគដ៏សំខាន់មកកម្ពុជា

ភ្នំពេញ ៖ សេចក្តីព្រាងច្បាប់វិនិយោគថ្មី ដែលអ្នកវិនិយោគជាច្រើននាក់ កំពុងទន្ទឹមរង់ចាំអស់ជាច្រើនឆ្នាំមកនោះ នឹងត្រូវគណៈរដ្ឋមន្ត្រី បើកកិច្ចប្រជុំពេញអង្គពិនិត្យ និងពិភាក្សា នៅប៉ុន្មានថ្ងៃខាង មុខ នេះ ដើម្បីធ្វើការសម្រេចជាផ្លូវការ មុនបញ្ជូនទៅកាន់រដ្ឋសភា និងព្រឹទ្ធសភា អនុម័ត ដាក់ឲ្យអនុវត្តចូលជាធរមាន។

ឯកឧត្តម សុខ ចន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានមានប្រសាសន៍ថា សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគថ្មី ដែលនឹងត្រូវគោរពដាក់ជូនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ នឹងក្លាយជាកត្តាទាក់ទាញការវិនិយោគដ៏សំខាន់មកកម្ពុជា។

ច្បាប់វិនិយោគថ្មីនេះ ក្រៅពីផ្តល់ភាពអនុគ្រោះ និងអំណោយផលច្រើនបន្ថែមលើអ្វីដែលមានស្រាប់នៅក្នុងច្បាប់ចាស់បច្ចុប្បន្ន។ ច្បាប់នេះ ក៏បានយកចិត្តទុកដាក់លើការលើកកម្ពស់ការសម្របសម្រួលបរិយាកាសវិនិយោគ ជាពិសេសតាមរយៈការធ្វើឱ្យប្រសើរឡើងនូវ «យន្តការច្រកចេញ-ចូលតែមួយ»។

ឯកឧត្តម សុខ ចន្តាសោភា បានឱ្យដឹងថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាននិងកំពុងបំពេញភារកិច្ចយ៉ាងសស្រាក់ ស្រស្រាំ ដើម្បីជំរុញ និងទាក់ទាញអ្នកវិនិយោគបន្ថែមទៀត។

ដោយឡែក បើតាមលោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងដែរថា តាមរយៈកិច្ចប្រជុំកន្លងមក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលយកធាតុចូលសម្រាប់បញ្ជូលក្នុងសេចក្តីព្រាងច្បាប់ថ្មីនេះ ទៅតាមសំណើររបស់សភាពាណិជ្ជកម្មកម្ពុជា ដែលស្នើសុំឲ្យអនុគណៈកម្មាធិការវិនិយោគខេត្តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អាចមានសិទ្ធិអនុម័តលើគម្រោងវិនិយោគមានតម្លៃក្រោម ១០លានដុល្លារ និងរៀបចំច្រកចេញចូលតែមួយ ដោយមិនចាំបាច់រត់ឯកសារមកកាន់រាជធានីភ្នំពេញ ដូចពីមុនទៀតនោះទេ ដែលច្បាប់ចាស់អាចអនុម័តត្រឹមតែ ២លានដុល្លារតែប៉ុណ្ណោះនោះ៕រក្សាសិទ្ធិដោយ៖CEN

×