Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទស្សនាវីដេអូ ថៃបង្ហាញសមិទ្ធផល​ សាងសង់ប្រាសាទ ដែលបានថតបង្ហោះតាំងពី….

ដូចដែលប្រិយមិត្ត បានទទួលជ្រាបរួចហើយ ពីបណ្តារូបភាពបែកធ្លាយ ទាក់ទងករណីប្រទេសថៃ កំពុងសាងសង់ប្រាសាទនៅក្នុងប្រទេសរបស់ខ្លួន ដែលជាការ Copy ចម្លងរចនាបថពីប្រាសាទអង្គរតែម្តង ដែលមានទីតាំងនៅឯវត្តភូម៉ាហ្វា ដ៏ល្បីល្បាញ មានផ្ទៃដី២០០ រ៉ៃ (ប្រមាណ ៨០ ហិកតា) ស្ថិតក្នុងស្រុកណាងរួង ខេត្តបូរីរ៉ាំ។

ពិតណាស់ អ្វីដែលប្រជាជនខ្មែរ កំពុងតែផ្ទុុះប្រតិកម្មយ៉ាងខ្លាំងក្លា និងក៏ដូចស្នើឲ្យភាគីថៃត្រូវបញ្ឈប់ការសាងសង់ជាបន្ទាន់ គឺដោយសារតែប្រាសាទអង្គរវត្តរបស់កម្ពុជា ជាបេតិកភណ្ឌពិភពលោក ដូចនេះបើយោងទៅតាមច្បាប់អន្តរជាតិ មាត្រា៦ស្ទួន មាត្រា១០ និងមាត្រា១០ស្ទួន នៃអនុសញ្ញាទីក្រុងប៉ារីស ស្តីពីកិច្ចការពារកម្មសិទ្ធិឧស្សាហកម្ម ចុះថ្ងៃទី២០ ខែមីនា ឆ្នាំ១៨៨៣ និងគោលការណ៍ផ្សេងៗទៀត ដែលទាក់ទងដល់ការរក្សាគុណតម្លៃនៃប្រាសាទបុរាណខ្មែរ យើងមិនអាចអនុញ្ញាតអោយមានការសាងសង់ចម្លងតាមបែបនេះបានទេ យើងក៏សង្ឃឹមថា ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការអោយបានឆាប់រហ័សទាក់ទងនឹងរឿងនេះ កុំអោយដល់ពេលគេសាងសង់ហើយទើបមានប្រតិកម្ម។

តែយ៉ាងណា ក្រោយរឿងនេះបានផ្ទុះឡើង នៅពេលនេះ ខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងរួមទាំងកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសថៃ កំពុងស្រាវជ្រាវលើករណីការសាងសង់ប្រាសាទ ដូចអង្គរវត្តនៅលើទឹកដីថៃ ហើយ។

ដោយឡែក ក្រឡេកមកមើលវីដេអូនេះវិញ ដែលត្រូវបានជនជាតិថៃថត ហើយចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុកតាំងពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ គឺថាថៃពុំមែនទើបតែចាប់ផ្តើមសាងសង់ប្រាសាទអង្គរវត្តទី២ នៅលើទឹកដីរបស់ខ្លួន ដែលទើបតែបែកធ្លាយនៅពេលនេះនោះទេ ពោលគឺអាចសាងសង់ស្ងាត់ៗប៉ុន្មានឆ្នាំមកហើយ។

តែទោះជាបែបនេះក្តី ក៏មានបងប្អូនប្រជាជនខ្មែរជាច្រើន បានលើកឡើងថា នេះគឺជាមោទនភាពខ្លាំងណាស់ ដែលមានប្រទេសខ្សោយ IQ ដូចថៃ ខំប្រឹងលួចចម្លងប្រាសាទអង្គរវត្តរបស់កម្ពុជា។ ហើយបើទោះខំ Copy យ៉ាងណា ក៏មិនដូចកម្មសិទ្ធិ Original ដ៏អច្ឆរិយៈរបស់កម្ពុជា ចេះ១០មិនស្មើអ្នកប្រសព្វ១ឡើយ។ រីឯអ្នកខ្លះទៀត ក៏បាននិយាយថា ថៃ អ្នកមានធនធានមនុស្សច្រើនណាស់ ហេតុអ្វីអ្នកមិនព្យាយាមបង្កើតនូវអ្វីដែលថ្មី សម្រាប់ប្រទេសរបស់ខ្លួនអុីចឹង? ឬ មួយអ្នកចូលចិត្តតែ Copy ពីគេបែបនេះ!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×