Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេះតែមែនហើយ ! នាំគ្នាចេញទៅអង្គុយជជែកគ្នាលេង នៅកន្លែងដ៏គ្រោះថ្នាក់ យ៉ាងរំភើយ ទីបំផុតត្រូវ…. (វីដេអូ)

យោងតាម Harian Metro បានឲ្យដឹងថា ស្ត្រី ៥ នាក់ ត្រូវបានចាប់ខ្លួន នៅទីក្រុង Johor Bahru ប្រទេសម៉ាឡេស៊ី បន្ទាប់ពីពួកនាងត្រូវបានគេប្រទះឃើញ នាំគ្នាទៅអង្គុយសម្រាកលម្ហែកាយយ៉ាងរំភើយ នៅលើគែម (ផ្នែកលយចេញក្រៅ) ដ៏គួរឲ្យគ្រោះថ្នាក់ ស្ថិតនៅជាន់ទី៦ នៃអគារផ្ទះល្វែងមួយ។

យ៉ាងណាមិញ បើតាមវីដេអូដែលត្រូវបានបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញស្រ្តីទាំង៥ នាក់ នោះ កំពុងអង្គុយនៅលើគែមលយចេញ ផ្នែកខាងក្រោយនៃផ្ទះល្វែងជាន់ទី៦ និងបាននិយាយជជែកគ្នាពីនេះពីនោះ ដោយគ្មានខ្វល់ពីហានិភ័យគ្រោះថ្នាក់អាចកើតឡើងនោះឡើយ។

យោងតាមអធិការនគរបាលស្រុក Johor Bahru Selatan និងជាជំនួយការស្នងការ លោក Mohd Padzli Mohd Zain បានអោយដឹងថា ស្ត្រីទាំងនោះដែលអាយុពី ២០ ទៅ ២៦ ឆ្នាំ ត្រូវបានចាប់ខ្លួននៅម៉ោង ១០ ព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នៅ Taman Sri Bayu Puteri ។

លោកបាននិយាយថា ព័ត៌មានត្រូវបានទទួលអំពីឧប្បត្តិហេតុនេះ ហើយបន្ទាប់មកប៉ូលីសមួយក្រុមមកពីប៉ុស្តិ៍នគរបាល Taman Pelangi និងការិយាល័យប៉ូលីសស្រុក Johor Bahru Selatan បានឆ្មក់និងចាប់ខ្លួនស្រ្តីទាំងនោះដែលគេជឿថាជាអ្នកនៅក្នុងវីដេអូនោះ។

ពេលចុះត្រួតពិនិត្យគេបានរកឃើញថាជនសង្ស័យមានឯកសារបញ្ជាក់អត្តសញ្ញាណ និងគ្មានឯកសារព្រហ្មទណ្ឌទេ។

លោក Mohd Padzli បានបន្ថែមទៀតថា ករណីនេះកំពុងត្រូវបានស៊ើបអង្កេតតាមមាត្រា ៣៣៦ នៃក្រមព្រហ្មទណ្ឌ ចំពោះការប្រព្រឹត្តមិនប្រុងប្រយ័ត្ន ឬធ្វេសប្រហែសដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកដទៃ។ លោក Mohd Padzli បានបន្ថែមទៀតថាករណីនេះកំពុងត្រូវបានស៊ើបអង្កេតតាមមាត្រា ៣៣៦ នៃក្រមព្រហ្មទណ្ឌចំពោះការប្រព្រឹត្តមិនប្រុងប្រយ័ត្ន ឬធ្វេសប្រហែសដែលបង្កគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស ឬសុវត្ថិភាពផ្ទាល់ខ្លួនរបស់អ្នកដទៃ។ ប្រសិនបើត្រូវបានផ្តន្ទាទោសជនជាប់ចោទ អាចជាប់ពន្ធនាគាររហូតដល់ ៣ ខែ ឬពិន័យជាប្រាក់ ១២០ ដុល្លារ ឬទាំងពីរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×