Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរាជធានីភ្នំពេញ កាត់ទោសបុរសកម្រោលចូលម្នាក់ ពាក់ព័ន្ធការចាក់សម្លាប់ស្រីស្នេហ៍ រួចអារកសម្លាប់ខ្លួនឯង ដើម្បីធ្វើអត្តឃាត តែមិនស្លាប់

ភ្នំពេញ ៖ តុលាការរាជធានីភ្នំពេញកាលពី ថ្ងៃ៦ ខែកក្កដា ឆ្នាំ២០២១ បានជំនុំជម្រះបុរសជាប់ចោទម្នាក់ ដែលជាប់ចោទពីបទឃាតកម្ម ជាប់ពាក់ព័ន្ធការចាក់ករស្រីម្នាក់ ដែលជាគូសង្សារបណ្តាលឲ្យនាងស្លាប់មួយរំពេច ដោយសារតែប្រចណ្ឌ និងជម្លោះពាក្យសម្តី នៅពេលស្រវឹងស្រា។

អង្គហេតុ នៃអំពើឃាតកម្មនេះ បានកើតឡើង នៅក្នុងផ្ទះរបស់ជនរងគ្រោះ ដែលមានទីតាំងស្ថិតនៅ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ៥ និង ៣០ នាទីល្ងាច ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

សវនាការនេះ បានធ្វើឡើងក្រោមការដឹកនាំរបស់លោកញឹម វិសាល ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ និងមានលោក អ៊ុំ សុភ័ក្តិ ជាតំណាងអយ្យការ។

លោកចៅញឹម វិសាល បានឲ្យថា នៅក្នុងសំណុំរឿងក្តីនេះ ជនជាប់ចោទ ឈ្មោះ ឯកឌៀម វន្ថា ភេទប្រុស អាយុ ៤៧ ឆ្នាំ ។ ចំណែកឯជនរងគ្រោះ ឈ្មោះ វង្ស ម៉ាលីដា ភេទស្រី អាយុ ២៧ ឆ្នាំ មានមុខរបរលក់ដូរ។ អ្នកទាំង២ គឺ ជាគូរសង្សារជាមួយគ្នា និងរស់នៅក្នុងចំណុចកើតហេតុខាងលើ។

លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទ ឯកឌៀម វន្ថា ត្រូវបានជាប់ចោទពីបទ ” ឃាតកម្ម ដោយចេតនា” តាមបញ្ញត្តិមាត្រា១៩៩ នៃ ក្រមព្រហ្មទណ្ឌ និងត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីគាត់បានចាក់សម្លាប់ជនរងគ្រោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង រួចយកកាំបិតអារកខ្លួនឯង ដើម្បីធ្វើអត្តឃាត ប៉ុន្តែត្រូវបានអ្នកជិតខាងជួយសង្រ្គោះ ទាន់ពេលវេលា។

នាពេលសវនាការ ជនជាប់ចោទ ឯកឌៀម វន្ថា បានឆ្លើយបដិសេធ ចំពោះការចោទប្រកាន់គាត់ខាងលើ និងនិយាយថា នៅថ្ងៃកើតហេតុនោះ, គាត់ និង ជនជនរងគ្រោះ បានផឹកស្រាស្រវឹងរៀងៗខ្លួន នៅក្នុងផ្ទះ កកើតមានជម្លោះពាក្យសម្ដីគ្នា។

ជនជាប់ចោទនិយាយថា នៅពេលនេះ ជនរងគ្រោះ បានស្ទុះយកកូនកាំបិតចិតបន្លែ មកចាក់លើខ្លួន ហើយគាត់ក៏ ព្យាយាមដណ្តើមយកកាំបិតនោះ ពីនាង ក៏បណ្តាលឲ្យគាត់ដួល សង្កត់ពីលើកនាង ហើយកាំបិតនោះ ក៏មុតចំករបស់នាងបណ្តាលឲ្យស្លាប់តែម្តងទៅ។

ជនជាប់ចោទបាននិយាយថា បន្ទាប់ពីឃើញថា នាងស្លាប់ហើយ,,, នៅពេលនោះ ខ្លួនក៏បានយកកាំបិតនោះ មកអារក ដើម្បីសម្លាប់ខ្លួនតាមសង្សារដែរ ក៏ប៉ុន្តែត្រូវបានអ្នកជិតខាងជួយសង្គ្រោះ និងអន្តរាគមន៍។

ជនជាប់ចោទ ឈ្មោះ ឯកឌៀម វន្ថា បានសំណូមពរដល់ តុលាការមេត្តាជួយរកយុត្តិធម៌ឲ្យគាត់ផង និង សម្រេចដោះលែងគាត់ បានស្ថិតនៅក្រៅឃុំ។

សំណុំរឿងនេះ តុលាការរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៅថ្ងៃទី ២៩ ខែ កក្កដា ខាងមុខនេះ៕ រក្សាសិទ្ធិដោយ ចន្ទា ភា

×