Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិននឹកស្មានសោះ! ស្រ្តីម្នាក់ ព្រោះតែរង់ចាំគ្រែសម្រាប់ព្យាបាលជំងឺកូវីដយូរពេក បានលោតពីផ្ទះជាន់ទី២ បណ្តាលឲ្យ….

ស្ត្រីអាយុ ៥១ ឆ្នាំម្នាក់ ដែលរង់ចាំគ្រែសម្រាប់ព្យាបាលនៅមន្ទីរពេទ្យ អស់រយៈពេល ៥ ថ្ងៃ បន្ទាប់ពីបានធ្វើតេស្តិ៍វិជ្ជមាន Covid-19 បានសម្រេចចិត្តលោតពីបង្អួចជាន់ទី២ នៃផ្ទះរបស់ខ្លួន កាលពីថ្ងៃអង្គារ (៦ កក្កដា) បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ។

ប៉ូលីស និងពេទ្យពីអង្គភាពជួយសង្គ្រោះអេរ៉ាវ៉ាន់ ត្រូវបានគេហៅទៅកាន់ Soi Charoen Nakhon នៅក្នុងសង្កាត់ Klong San នៃក្រុងបាងកក – ជាកន្លែងដែលស្ត្រីម្នាក់ត្រូវបានគេរាយការណ៍ថា បានរងរបួសធ្ងន់ ដោយធ្លាក់ចេញពីអគារកម្ពស់ ៣ ជាន់ នៃផ្ទះគាត់រស់នៅ។

លោក Pol Maj Theerawat Kerdjongrak មន្រ្តីប៉ូលីសប៉ុស្តិ៍ Samre បាននិយាយថា ស្រ្តីឈ្មោះ Sujittra Sae Heng ត្រូវបានគេប្រទះឃើញដេកស្តូកស្តឹងនៅលើដងផ្លូវនៅខាងមុខអាគារ ដោយបានយំ និងឈឺចាប់យ៉ាងខ្លាំង ព្រោះតែបានរងរបួសរបួសបាក់ជើងខាងឆ្វេង និងប៉ះទង្គិចក្បាល។

លោកស្រី Phuwisit Phuwasawat អាយុ ៥៤ ឆ្នាំ លេខាធិការសហគមន៍វត្តសុត្ថារាម បាននិយាយថា អ្នកស្រី Sujittra ជាអ្នកលក់នៅប្រាសាទ ហើយបានរស់នៅក្នុងអគារជាមួយសមាជិកគ្រួសារ ៣ នាក់ផ្សេងទៀត។

អ្នកស្រី Sujittra ត្រូវបានធ្វើតេស្តិ៍ Covid-19 នៅឯមន្ទីរពេទ្យ Mitrpracha កាលពីថ្ងៃទី ៣០ ខែមិថុនា ហើយទទួលលទ្ធផលវិជ្ជមាននៅថ្ងៃបន្ទាប់។ នៅពេលនោះ វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យបានប្រាប់ឲ្យគាត់ឃុំនៅក្នុងផ្ទះ និងហៅទូរស័ព្ទទៅលេខ ១៦៦៩ អោយរថយន្តសង្គ្រោះបន្ទាន់ដឹកគាត់ទៅព្យាបាលជំងឺកូរ៉ូណា។

ទោះយ៉ាងណា អ្នកស្រី Sujittra ត្រូវបានគេប្រាប់ថា គាត់នឹងត្រូវរង់ចាំគ្រែនៅមន្ទីរពេទ្យ។ លោក Phuwisit បាននិយាយថា គាត់ទទួលបន្ទុកក្នុងការផ្គត់ផ្គង់ស្បៀងអាហារ និងទឹកផឹក ដល់អ្នកស្រី Sujittra និងអ្នកស្រុកដទៃទៀត ដែលត្រូវបានគេផ្តាច់ចេញនៅក្នុងសហគមន៍។

គាត់សង្ស័យថា អ្នកស្រី Sujittra ពិបាកចិត្តនិងតប់ប្រមល់ខ្លាំង ក្នុងការរង់ចាំគ្រែមន្ទីរពេទ្យ។

លោកបាននិយាយថា នៅព្រឹកថ្ងៃអង្គារ ខណៈសមាជិកដទៃទៀតនៃគ្រួសាររបស់គាត់ កំពុងដេកនៅឡើយ គាត់បានបើកបង្អួចនៅជាន់ទី២ ហើយលោតចុះពីលើនោះតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×