Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យគណបក្សប្រជាជន ៖ ការរំលឹកឡេីងវិញថ្ងៃ៥-៦កក្កដាគឺជាចេតនាញុះញង់ដុតកំហឹងនិងចង់បង្កអស្ថិរភាពសង្គមឡេីងវិញ

ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោកសុខ ឥសាន បានបញ្ជាក់ថា ថ្ងៃ៥-៦កក្កដា ១៩៩៧ បានកន្លងទៅជាង២៤ឆ្នាំហេីយ ការរំលឹកឡេីងវិញថ្ងៃ៥-៦កក្កដា គឺជាចេតនាញុះញង់ដុតកំហឹង និងចង់បង្ករអស្ថិរភាពសង្គមឡេីងវិញ ? ។ ការរំលឹកឡេីងវិញថ្ងៃ៥-៦កក្កដា ជាការអត់ប្រយោជន៍សម្រាប់ជាតិ និងប្រជាជនកម្ពុជា ។

លោក សុខ ឥសាន បានលើកឡើងថា កន្លងទៅ២៤ឆ្នាំហេីយ ល្មមវិទ្យុអាស៊ឍិសេរីបំភ្លេចចោលទៅ ផ្សាយញុះញង់ដល់ណាទៀត សាមុីជនគេមិនគិតផង បែរជាឯងអ្នកក្រៅសោះដេកឈឺជំនួសគេ ? ។ ព្រឹត្តិការណ៍មួយចំអិនកំពឹសនាថ្ងៃ៥-៦កក្កដា១៩៩៧ គឺជាវិធានការណ៍ទប់ស្កាត់ឧបាយកលចង់នាំយកកម្លាំខ្មែរ ក្រហមក្រៅច្បាប់ចូលមកក្នុងប្រទេសដ៏គ្រោះថ្នាក់សម្រាប់ជាតិនិងប្រជាជនកម្ពុជា ។ បេីគ្មានព្រឹត្តិកាណ៏ថ្ងៃ៥-៦កក្កដានេះទេ កម្ពុជានឹងមិនមានថ្ងៃនេះទេ ។

លោកសុខ ឥសាន បានបន្តថា ព្រឹត្តិការណ៍ថ្ងៃ៥-៦កក្កដា៩៧ គ្មានផលប្រយោជន បេីចង់ដាក់ទណ្ឌកម្ម ត្រូវដាក់អ្នកប្រព្រឹត្តល្មេីសច្បាប់ មិនគប្បីដាក់លេីអ្នកត្រូវច្បាប់ទេ ? ។ តេីព្រឹត្តិការណ៍ថ្ងៃ៥- ៦កក្កដា១៩៩៧ ការធ្វេីឲ្យប្រវត្តិសាស្ត្រកម្ពុជាដេីរថយក្រោយឬទៅមុខ ? ដេីរថយក្រោយសម្រាប់ក្រុមឧទ្ទាមក្រៅច្បាប់ ដេីរទៅមុខសម្រាប់ប្រជាជនកម្ពុជាទូទាំងប្រទេស ? ។ ក្នុងការវាយគ្នាអ្នកងាប់គឺងាប់ហេីយមិនដែលរស់ឡេីងវិញទេ ។ ឯអ្នកណាឈ្នះគឺបន្តកសាងអភិវឌ្ឈន៏ប្រទេសទៅមុខទៀត ប្រវត្តិសាស្ត្រអត់ដេីរថយក្រោយទេ ? ។ រឿងចង់ប្តូរសម្តេចតេជោ ហ៊ុន សែន មានតាំងពី១៩៩៣មកម៉្លេះ តែជិត៣០ឆ្នាំហេីយប្តូរអត់បាន អ្នកចង់ប្តូរហ៊ុន សែនឃេីញតែប្តូរខ្លួនឯង ?៕ រក្សាសិទ្ធិដោយ: ចេស្តារ

×