Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងកូរ៉េខាងត្បូង មានតម្លៃ ៣៧៧ លានដុល្លារ ក្នុងរយៈពេល ៥ ខែ២០២១

ភ្នំពេញ ៖ ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងកូរ៉េខាងត្បូង មានតម្លៃ ៣៧៧ លានដុល្លារក្នុងរយៈពេល ៥ ខែដំបូងនៃឆ្នាំនេះគឺកើនឡើង ៦,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ បានបង្ហាញថាចាប់ពីខែមករា ដល់ខែឧសភា ប្រទេសកម្ពុជាបាននាំចេញទំនិញមានតម្លៃ ១៣៩ លានដុល្លារ ទៅកាន់ប្រទេសអាស៊ីបូព៌ា ដែលជាការធ្លាក់ចុះនៃកំណើន ០,៤ ភាគរយ។ ជាមួយគ្នានេះព្រះរាជាណាចក្រកម្ពុជា​​ បាននាំចូលផលិតផលមានតម្លៃ​ ពីប្រទេសកូរ៉េខាងត្បូងចំនួន ២៣៧ លានដុល្លារកើនឡើង ១០ ភាគរយ។

ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជានិងកូរ៉េខាងត្បូង មានចំនួន ៨៨៤ លានដុល្លារក្នុងឆ្នាំ ២០២០ ពោលគឺធ្លាក់ចុះ ១៧ ភាគរយពីចំនួន ១,០៣២ លានដុល្លារក្នុងឆ្នាំ ២០១៩៕ រក្សាសិទ្ធិដោយ៖CEN

×