Friday, May 29, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេីលហេីយទប់ទឹកភ្នែកសឹងមិនបាន ! ម្តាយស្លាប់ដោយសារកូវីដ ត្រូវឡានពេទ្យដឹកចេញភ្លាមៗ កូនប្រុសបានត្រឹមពោលពាក្យចុងក្រោយថា… (វីដេអូ)

ភ្នំពេញ ៖ នេះជាវេលាមួយដ៏គួរឲ្យសង្វេគខ្លាំងណាស់ ខណៈដែលស្រ្តីម្នាក់បានស្លាប់ដោយសារជំងឺកូវីដ១៩ ត្រូវបានក្រុមគ្រួពេទ្យ ដឹកយកទៅបូជាដោយមិនទុកយូរនោះទេ ដែលធ្វើឲ្យកូនៗ បានត្រឹមយំអាណិតស្រណោះ ថ្វាយបង្គំជូនដំណើរអ្នកម្តាយជាលើកចុងក្រោយ នៅលើដងផ្លូវមុខផ្ទះ ដែលមើលហើយពិតសឹងទប់ទឹកភ្នែកពុំបាននោះទេ។

ក្នុងនោះ បើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Samrith Meas ដែលត្រូវជាកូន បានបង្ហោះវីដេអូ ខណៈសពម្តាយត្រូវបានឡានពេទ្យមកដឹកយកចេញពីផ្ទះ ទៅកាន់កន្លែងបូជា ដោយបានភ្ជាប់សារពោលពាក្យដ៏កម្សត់ទៅកាន់សពម្តាយថា៖ «ម៉ែ,,,,,,ម៉ែហត់លំបាកច្រេីនណាស់ហេីយ សូមម៉ែសម្រាកចុះ»។

បន្ទាប់មក កូនប្រុសខាងលើ ក៏បានបង្ហោះសារប្រាប់ទៅកាន់អ្នកម្តាយថា៖ «ម៉ែ នៅស្រុកបងប្អូនម៉ែ បានធ្វេីបុណ្យឲ្យម៉ែហេីយ សូមម៉ែមកទទួលបុណ្យដែលប្អូនថ្លៃម៉ែ និងឪពុកក្មេកម៉ែ និងសាច់សារលោហិតទាំងអស់ បានរៀបចំឲ្យម៉ែ។ កូនក៏កំពុងរៀបចំធ្វេីនៅវត្តទឹកថ្លា ទីដែលម៉ែធ្លាប់រស់នៅជាង១០ឆ្នាំមកហេីយដែរ អុីចឹងសូមដួងវិញ្ញាក្ខន្ទម៉ែ មកទទួល រួចម៉ែទៅទីកន្លែងដែលល្អដែលម៉ែបានគិត កូនៗមិនអីទេ»។

តាមរយៈវីដេអូដ៏សោកសង្រេងនេះផងដែរ មហាជនពិតជារំជួលចិត្តរកពាក្យថ្លែងពុំចេញនោះទេ និងក៏សូមបងប្អូនទាំងអស់គ្នា មេត្តាប្រុងប្រយ័ត្នរៀងៗខ្លួន កុំឲ្យមានការស្តាយក្រោយដោយសារជំងឺ Covid ចង្រៃមួយនេះ និងសូមចូលរួមរំលែកទុក្ខផងដល់ក្រុមគ្រួសារសពផង។

គួរបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកកើតជំងឺកូវីដ១៩ ថ្មី ចំនួន ៩៨១ នាក់ (ឆ្លងសរុប ៥៧១០៣), ករណីជាសះស្បើយថ្មីចំនួន ៩៣៤ (សះស្បើយសរុប ៤៨៩៧៤), ករណីស្លាប់ថ្មី១៩ នាក់ (ស្លាប់សរុប ៧៩៨) និងករណីនាំចូលពីក្រៅប្រទេសថ្មី ២៦៥ នាក់ (សរុប ៣៧៦០)៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×