Wednesday, July 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ៊ានណាស់ ស្រ្តីម្នាក់ យកថ្នាំញៀន ផ្ញើឲ្យប្តី កំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅដឹព្រេមៀ

ភ្នំពេញ ៖ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា នាល្ងាច ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឈរជើងនៅមណ្ឌលសម្រាកព្យាបាលជំងឺកូវីដ១៩ គោលដៅ ដឹព្រេមៀ សែនសុខ បានឃាត់ខ្លួននារីម្នាក់រួមជាមួយថ្នាំគ្រាប់ពណ៌ផ្កាឈូកចំនួន៤០គ្រាប់ (សង្ស័យជាសារធាតុញៀន), បំពង់កែវចំនួន០១ ខណៈជនសង្ស័យ បានយកសម្ភារៈមកផ្ញើប្តីដែលកំពុងកំដរម្តាយជាអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅទីតាំងខាងលើ។

ជនសង្ស័យឈ្មោះ គង់ សុភា ភេទស្រី អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិក្បាលដំរី សង្កាត់ពោធិ៍សែនជ័យ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងត្រូវបានកម្លាំងឈរជើង នៅគោលដៅប្រគល់ ឲ្យសមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តនីតិវិធី។ មុនពេលបញ្ជូន ទៅកាន់ទីបញ្ជាការអាវុធហត្ថរាជធានីភ្នំពេញ ជនសង្ស័យត្រូវបានយកសំណាកជាមុន ដោយប្រើឧបករណ៍តេស្តរហ័ស (Rapit Test) លទ្ធផល អវិជ្ជមានកូវីដ-១៩៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

×