ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រាប់ CEN នៅល្ងាចថ្ងៃទី៧ ខែកក្កដដា នេះឲ្យដឹងថា រយៈពេល ១៨៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៧ ខែកកក្កដា ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសបានកើតឡើង ១៣១១លើក បណ្តាលឲ្យមនុស្សស្លាប់បាត់បង់ជីវិតចំនួន ៧៤៣នាក់ និងរបួសចំនួន ១៨៣៩នាក់ ក្នុងនោះធ្ងន់ចំនួន ១០៨១នាក់។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា សម្រាប់គ្រោះថ្នាក់ចរាចរណ៍នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ បានកើតឡើងចំនួន ១១លើក ស្លាប់ ៧នាក់ និងរបួសចំនួន ១០នាក់ ក្នុងនោះរបួសធ្ងន់ចំនួន ៧នាក់ និងស្រាលចំនួន ៣នាក់។
អ្នកនាំពាក្យបានបន្តទៀតថា ចំពោះការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍វិញ នៅក្នុងរយៈពេល ១៨៨ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ យានយន្តដែលល្មើសច្បាប់ចរាចរណ៍មានចំនួនសរុប ១១១០៧៦គ្រឿង ក្នុងនោះម៉ូតូចំនួន ៨១៧៤៩គ្រឿង និងរថយន្តចំនួន ២៩៣២៧គ្រឿង ក្នុងនោះរថយន្តតូច ២២៧២៨គ្រឿង និងធំ ៦៥៩៩គ្រឿង៕ រក្សាសិទ្ធិដោយៈ ចេស្តារ


