Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យមានគ្នា២នាក់ បានឆក់កាបូបពីនារីម្នាក់ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល នៅខណ្ឌមានជ័យ

ភ្នំពេញ ÷ នារីម្នាក់ ត្រូវបានជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូទ្រីមសង់ មួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូប បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើងកាលពីវេលាម៉ោង៨ និង៤០នាទីយប់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីនារីរងគ្រោះ បានប្រាប់ឲ្យដឹងថា ដោយរូបគាត់ បានជិះម៉ូតូម៉ាក ធូដេ មួយគ្រឿងពណ៌ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ1-BW 9822 ធ្វើដំណើរចេញពីចំការដូង តាមបណ្តោយផ្លូវ២១៧ ក្នុងទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ជាប់នឹងគល់ស្ពានអាកាសស្ទឹងមានជ័យ ស្រាប់តែលេចមុខជនសង្ស័យ មានគ្នា២នាក់ ជិះម៉ូតូម៉ាកទ្រីមសង់មួយគ្រឿង មិនចាំផ្លាកលេខ និងមានគ្នាជិះបិតគូទម៉ូតូ១គ្រឿងទៀត ពីក្រោយ មកឆក់យកកាបូបរបស់គាត់ ដាក់នៅក្បាលម៉ូតូ បានសម្រេច រួចជិះរត់គេចខ្លួនបាត់ស្រមោល ដោយមិនរំខានសមត្ថកិច្ច។

ក្រោយពីនារីរងគ្រោះខាងលើ ត្រូវជនសង្ស័យឆក់កាបូបបានសម្រេចរួច រូបនាងក៏បានជិះម៉ូតូយំស្រែក ស្លន់ស្លោមកកន្លែងគោលដៅចរាចរណ៍ប្រចាំការ នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ សុំឲ្យសមត្ថកិច្ចជួយ បន្ទាប់មកក៏បានអ្នកសារព័ត៌មាន ជូនរូបនាងទៅដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ដើម្បីដាក់ពាក្យបណ្តឹង៕ រក្សាសិទ្ធិដោយ៖សា មេត

×