Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុវជន១ក្រុម ជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ទៅដោយដុំថ្ម ដេញគប់និងវាយ ទៅលើរថយន្តLexus NX200 បណ្តាលឲ្យរថយន្តជិះគេចទៅបុកផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ ÷ យុវជន១ក្រុមជិះម៉ូតូជាច្រើនគ្រឿង ប្រដាប់ទៅដោយដុំថ្មនិងដបស្រា ដេញគប់និងវាយបំបែកកញ្ចក់រថយន្ត Lexus NX 200 ពុំទាន់ដឹងថា ជារឿងគំនុំឬមួយជារឿងទំនាស់គ្នាក្នុងហាងផឹកសុីនោះទេ បណ្តាលឲ្យម្ចាស់រថយន្ត ជិះរត់គេច ទៅបុកផ្ទះប្រជាពលរដ្ឋបាក់អស់២ផ្ទាំង រួចបានប្រជាពលរដ្ឋទាក់ទង ទៅសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ បានកើតឡើង កាលពីវេលាម៉ោង១ និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវ២៩២ កែងនឹងផ្លូវ ១៤៣ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ប្រភេពព័ត៌មានពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ គាត់បានឃើញរថយន្តម៉ាក Lexus NX 200 ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2-BL 0988 បានបើករត់ចេញពីផ្លូវ១៤៣ ក្នុងទិសដៅពីលិច មកកើតក្នុងល្បឿនលឿន បន្ទាប់មកក៏ឃើញមានយុវជន១ក្រុម ជិះម៉ូតូជាច្រើនគ្រឿង ដេញពីក្រោយបានយកដុំឥដ្ឋ និងដុំថ្មគប់ និងវាយទៅលើកញ្ចក់រថយន្ត បណ្តាលឲ្យបែកទាំងដែលម្ចាស់ភ័យស្លន់ស្លោ បន្តបើករថយន្តរត់គេចខ្លួន មកដល់ផ្លូវ២៩២ ក៏បានបួងចង្កូតជ្រុលទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋ ពេញទំហឹងបាក់អស់២ផ្ទាំង រួចជនបង្កនាំគ្នារត់គេចខ្លួនបាត់ស្រមោល ក្រោយមកបានប្រជាពលរដ្ឋ ចេញជួយនិងទាក់ទងទៅសមត្ថកិច្ច ឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ បន្ទាប់មកក៏ឃើញមានខាងកម្លាំងអាវុធហត្ថ សហការជាមួយ កម្លាំងមូលដ្ឋានខណ្ឌបឹងកេងកង ចុះមកដល់ទីតាំងកន្លែងកើតហេតុ ដើម្បីពិនិត្យនិងតាមរកភាគីជនបង្កផងដែរ។

ក្រោយពេលកើតហេតុ ដោយម្ចាស់រថយន្តបានរត់គេចខ្លួន ទើបសមត្ថកិច្ចមូលដ្ឋានសហការជាមួយ និងផ្នែកជំនាញចរាចរណ៍ ចុះមកដល់ធ្វើការវាស់វែង រួចយករថយន្តស្ទូច មកស្ទូចយករថយន្តខាងលើ ទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌបឹងកេងកង រង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយ ជាមួយនឹងម្ចាស់ផ្ទះ៕ រក្សាសិទ្ធិដោយ៖សា មេត

×