ខេត្តកណ្ដាល ៖ ទីតាំងផ្សារព្រែកដាច់ ស្ថិតក្នុងស្រុកលើកដែក នៃខេត្តកណ្ដាល នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរបានសម្រេចបិទដំណើរការជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃ បន្ទាប់ពីរកឃើញប្រជាពលរដ្ឋចំនួន៣៤នាក់ មានឆ្លងជំងឺកូវីដ-១៩ ក្នុងនោះស្រីចំនួន ២០នាក់។

បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាន ឱ្យដឹងថា ក្រុមការងារមន្ត្រីសុខាភិបាលនៃខេត្តកណ្ដាល បានធ្វើតេស្តរហ័ស ទៅលើពលរដ្ឋចំនួន ៣០២នាក់រួចមក ជាលទ្ធផលឃើញថា មានក្រុមអាជីវករ និងប្រជាពលរដ្ឋចំនួន ៣៤នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ ហើយផ្សារព្រែកដាច់ ត្រូវបានបិទជាបណ្ដោះអាសន្នរយៈពេល ១៤ ថ្ងៃ។
អាជ្ញាធរស្រុកលើកដែក បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានធ្វើតេស្តរួចមានលទ្ឋផលអវិជ្ជមាន បន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួន ចំនួន១៤ថ្ងៃបន្តទៀត និងតាមដានសុខភាពខ្លួនឯងជាប្រចាំ ដើម្បីឱ្យច្បាស់ថា មិនមានរោគសញ្ញដកូវីស១៩ នោះទេ ខណៈដែលការធ្វើសំណាកលើកទី២ នឹងត្រូវធ្វើនៅទីតាំងមុខផ្សារដដែល រយៈពេល១៣ថ្ងៃទៀត បន្ទាប់ពីផ្សារព្រែកដាច់នេះ ផុតការបិទខ្ទប់៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN






