Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពូកែស៊ីញ៉េ ឬចេញលិខិតបញ្ជាក់លក់-ទិញដីរដ្ឋខ្លាំងពេក មន្ត្រីបរិស្ថានកោះហៅ មន្ត្រីថ្នាក់មូលដ្ឋានមកធ្វើកិច្ចសន្យា

ភ្នំពេញ ៖ ដើម្បីកុំឲ្យខាតបង់ប្រាក់ និងពេលវេលាដល់ប្រជាពលរដ្ឋ ដែលទិញដីធ្លីនៅក្នុងតំបន់ការពារធនធានធម្មជាតិរបស់រដ្ឋ ហើយមន្ត្រីមូលដ្ឋាន ដូចជា មេភូមិ-មេធំនិងមន្ត្រីស្រុក តែងចុះហត្ថលេខាបញ្ជាក់ ឬទទួលស្គាល់ការលក់-ទិញនោះ គឺជារឿងខុសច្បាប់ ដូច្នេះ សូមបងប្អូនប្រជាពលរដ្ឋ បញ្ឈប់ការចង់បាន, ការទិញ និងមន្ត្រីថ្នាក់មូលដ្ឋាន ត្រូវបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់តទៅទៀត ព្រោះការធ្វើបែបនេះ គឺមានទោសទណ្ឌដល់ខ្លួនឯង។

ការបញ្ជាក់បែបនេះ គឺធ្វើឡើងដោយមន្ត្រីជំនាញបរិស្ថាន កាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ ដោយបានអញ្ជើញ លោកមេឃុំ-មេភូមិ និងថ្នាក់ស្រុក មកធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការចុះហត្ថលេខាបញ្ជាក់លិខិតទិញ-លក់ដីរបស់រដ្ឋ , ឬការបញ្ជាក់ផ្ទេរសិទ្ធិ , បញ្ជាក់លើប្លង់បង្ហាញទីតាំងដី នៅក្នុងដែនឧទ្យានជាតិ ព្រះសុរាម្រឹតកុសមៈគីរីរម្យ , ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ និងតំបន់ការពារធនធានធម្មជាតិផ្សេងទៀត ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន។

ការណែនាំអំពីទម្រង់ទោសទណ្ឌ ដែលមន្ត្រីថ្នាក់មូលដ្ឋានប្រព្រឹត្តខុសផ្លូវច្បាប់នេះ គឺបន្ត្រីជំនាញនិយាយ សង្កត់ធ្ងន់ទៅលើ លោក កែវ សុផាត មេឃុំត្រែងត្រយឹង , លោក សុខ គឹមសុន ជំទប់ទី២ , លោក ប៉ែន ធី មេភូមិទី៦ , លោក សួស វិត មេភូមិទី៣ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ , ដោយពេលនេះ មន្ត្រីជំនាញតម្រូវឲ្យអ្នកទាំងនោះ និងមន្ត្រីថ្នាក់មូលដ្ឋានផ្សេងៗទៀត ដែលទាក់់ទិននឹងការស៊ីញ៉េ ឬបញ្ជាក់លើលិខិត ទិញ-លក់ដីធ្លីដែលជាតំបន់ការពារធធានធម្មជាតិរបស់រដ្ឋ ធ្វើកិច្ចសន្យាចំពោះមុខមន្ត្រីជំនាញ នៃមន្ទីរបរិស្ថាន ខេត្តកំពង់ស្ពឺ។

ខ្លឹមសារនៃកិច្ចសន្យាសង្កត់ធ្ងន់ទៅលើមន្ត្រីថ្នាក់មូលដ្ឋាននេះ មានខ្លឹមសារដូចតទៅ ÷

១- សូមសន្យា និងបញ្ឈប់រាល់ការចុះហត្ថលេខាបញ្ជាក់ទទួលស្គាល់នៅលើឯកសារនៃការកាន់កាប់ប្រើប្រាស់ដីធ្លីលើលិខិត ទិញ-លក់ ដីរបស់រដ្ឋ , លិខិតផ្ទេរសិទ្ធិ ឬបញ្ជាក់លើប្លង់បង្ហាញទីតាំងដីនៅក្នុងតំបន់ឧទ្យានជាតិ ព្រះសុរាម្រឹតកុសមៈគីរីរម្យ និងឧទ្យានជាតិព្រះមុនីវង្សបូកគោ និងតំបន់ការពារផ្សេងទៀត ដែលគ្រប់គ្រងដោយក្រសួងបរិស្ថាន និងមន្ទីរបរិស្ថាន។

២- សូមបដិសេធ និងមោឃភាពរាល់លិខិត និងឯកសារទាំងឡាយណា ដែលមានពាក់ព័ន្ធទៅនឹងការកាន់កាប់ប្រើប្រាស់ដីធ្លីក្នុងតំបន់ ឧទ្យានជាតិ ដែលនាងខ្ញុំ និងខ្ញុំបាទ បានចុះហត្ថលេខានាពេលកន្លងមក។

៣- ប្រសិនបើនាងខ្ញុំ និងខ្ញុំបាទ នៅតែបន្តចុះហត្ថលេខានៅលើឯកសារដីធ្លីក្នុងតំបន់ឧទ្យានជាតិបន្តទៀតនោះ នាងខ្ញុំ និងខ្ញុំបាទ សូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន , កិច្ចសន្យាខាងលើនេះ នាងខ្ញុំ និងខ្ញុំបាទ នឹងចូលរួមដឹកនាំប្រជាពលរដ្ឋឱ្យយល់ដឹងអំពីតំបន់ការពារធនធានធម្មជាតិដែល គ្រប់គ្រងដោយក្រសួងបរិស្ថាន៕ រក្សាសិទ្ធិដោយ៖ពិសិដ្ឋ CEN

×