Thursday, July 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុកគ្នាបន្តបន្ទាប់​ បណ្តាលឲ្យរថយន្តមួយគ្រឿង ក្រឡាប់ធ្លាក់ប្រឡាយ នឹងម៉ូតូ៤គ្រឿង រងការខូចខាត នៅផ្លូវក្រវ៉ាត់ក្រុង ក្នុងខណ្ឌដង្កោ

ភ្នំពេញ ៖ មួយព្រឹកមានករណីគ្រោះថ្នាក់ចរាចរណ៍បីករណី នៅទីតាំងតែមួយ តាមបណ្តោយផ្លូវក្រវ៉ាត់ក្រុង (ផ្លូវ៥០ម៉ែត្រ) ភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលឲ្យមានមនុស្សរងរបួសធ្ងន់ស្រាល ហេីយខូចខាតរថយន្តមួយគ្រឿង , ម៉ូតូបួនគ្រឿងថែមទៀត ។ ករណីនេះកេីតឡេីងនៅវេលាម៉ោង៦ នឹង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុ បានឲ្យដឹងថា ដំបូងគេឃេីញម៉ូតូពីរគ្រឿងបុកគ្នា នៅលេីកផ្លូវក្រវ៉ាត់ក្រុង ស្របពេលនោះ មានរថយន្តដឹកទឹកសុទ្ធមួយគ្រឿង បេីកបរក្នុងល្បឿនលឿន ទិសដៅពីត្បូងទៅជេីង លុះមកដល់ចំណុចកេីតហេតុ ជាន់ហ្វ្រាំងមិនទាន់ក៏ទាញចង្កូច គេចមកខាងស្តាំដៃ បណ្តាលឲ្យក្រឡាប់ធ្លាក់ប្រឡាយតែម្តងទៅ ខណៈនោះដែរ មានម៉ូតូចំនួន២គ្រឿងទៀត កំពុងបេីកបរបញ្ច្រាសទិសគ្នា រវល់តែមេីលករណីរថយន្តក្រឡាប់ ក៏បានបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សពីរនាក់រងរបួសធ្ងន់ស្រាល នឹងម៉ូតូរង់ការខូចខាត ។

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយនគរបាលចរាចរណ៍ខណ្ឌដង្កោ ចុះវាស់វែងនិងសម្រប សម្រួលដោះស្រាយ រវាងភាគីម៉ូតូទាំងសងខាងចប់ នៅកន្លែងកេីតហេតុ ចំណែករថយន្តដឹកទឹកសុទ្ធ ដែលក្រឡាប់ ដោយសង្កេតឃេីញថា មិនបានប៉ះពាល់ដល់សម្បត្តិរដ្ឋ និងឯកជន សមត្ថកិច្ចសម្រេចប្រគល់ឲ្យក្រុមហ៊ុន មកស្ទុចយកទៅជួសជុលដោយខ្លួនឯង៕ រក្សាសិទ្ធិដោយ៖មីដា

×