តាកែវ ៖ លោក កង អាណាន់ អភិបាលក្រុងដូនកែវ បានធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងក្រុងដូនកែវ សូមអញ្ជើញមកចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ដែលនិងរៀបចំប្រព្រឹត្តនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ ស្អែកនេះ ឲ្យបានគ្រប់ៗគ្នា ដើម្បីរួមគ្នាទុបស្កាត់នូវការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩នេះ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាទាំងអស់គ្នា ។

លោកអភិបាលក្រុងដូនកែវ បានបន្តថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង និងអាចចាក់វ៉ាក់សាំងបាន តាមការគ្រោងទុក របស់រដ្ឋបាលក្រុង គឺមានចំនួនជាង ២ម៉ឺននាក់ ហើយចំពោះទីតាំងដែលត្រូវ បើកការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩នោះ ក្នុងក្រុងដូនកែវ យើងមានចំនួន ៥ទីតាំង ក្នុងនោះមាន ទី១ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តតាកែវ ទី២ មន្ទីរពេទ្យបង្អែកខេត្តតាកែវ ទី៣ ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិដូនកែវ ទី៤ សាលាសង្កាត់រកាក្រៅ ទី៥ សាលាសង្កាត់បារាយណ៍៕ រក្សាសិទ្ធិដោយ៖តាកែវ

