Friday, December 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ូតូ​ពី​រគ្រឿង​បុក​គ្នា បណ្តា​យ​ឲ្យស្លាប់​ម្នាក់ របួសធ្ងន់​៣

បន្ទាយមានជ័យ​៖​មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង​រវាង ម៉ូតូ និង ម៉ូតូ បណ្តា​យ​ឲ្យ​គ្រោះថ្នាក់ ស្លាប់​ម្នាក់ របួសធ្ងន់​២ នាក់ របួសស្រាល​ម្នាក់ ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០១៨ វេលា​ម៉ោង ២១ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​គោក​ទន្លាប់ ឃុំ​បន្ទាយ​នាង ស្រុក មង្គល​បូរី ។​

​យោង​របាយការណ៍​របស់​មូលដ្ឋា​នកងរាជ​អាវុធហត្ថ​ស្រុក​មង្គល​បូរី បានឲ្យដឹងថា គ្រោះថ្នាក់​នេះ បង្ក​ដោយ​ម៉ូតូ មួយគ្រឿង​ម៉ាក ហុងដា ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ប​. មានជ័យ ១I-៧១៧៧ អ្នកបើកបរ​ឈ្មោះ អឿន សូ​នី ភេទ​ប្រុស ៣០ ឆ្នាំ រស់នៅ​ភូមិ​ប្រឡាយ​ចារ៍ ឃុំ​ចំណោម ស្រុក​មង្គល​បូរី បាន​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទិសដៅ​ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុច​កើតហេតុ​ខាងលើ បាន​បើក​ឡើង​ជែង​រថយន្ត​ពីមុខ ក៏​ជ្រុល​ទៅ​បុក​នឹង​ម៉ូតូ មួយគ្រឿង​ម៉ាក ស៊ុយ​ស៊ូ​គី ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង ១B-៨៥៥៨ បើកបរ​ដោយ​ឈ្មោះ ឃុល ឃើយ ភេទ​ប្រុស អាយុ ២៨ ឆ្នាំ រស់នៅ​ភូមិ​តា​ទង់ សង្កាត់​ព្រះ​ព​ន្លា ក្រុង​សិរីសោភ័ណ និង​អ្នករួមដំណើរ ២​នាក់ ១-​ឈ្មោះ ដួង ដុះ ភេទ ប្រុស អាយុ ២៤ ឆ្នាំ រស់នៅ​ភូមិ​ជាមួយគ្នា ២-​ឈ្មោះ ជី ភេទ​ស្រី រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​ភ្នំ​តូច ស្រុក​មង្គល​បូរី ដែល​ធ្វើ ដំណើរ​បញ្ច្រាស​ទិស​គ្នា ហើយ​បុក​ចំ​ពីមុខ​ពេញទំហឹង​​ បណ្តាល​ឲ្យ ៖ ១ -ឈ្មោះ អឿន សូ​នី ស្លាប់​នៅ​មន្ទីរពេទ្យ មិន​ពាក់​មួកសុវត្ថិភាព ២ – ឈ្មោះ ដួង ដុះ របួសធ្ងន់​ផ្នែក​ក្បាល សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន​មង្គល​បូរី មិន​ពាក់​មួកសុវត្ថិភាព ៣ – ឈ្មោះ ជី របួសធ្ងន់​ផ្នែក​ក្បាល សម្រា​កព្យា បាល នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន មង្គល​បូរី មិន​ពាក់​មួកសុវត្ថិភាព ៤ – ឈ្មោះ ឃុល ឃើយ របួសស្រាល សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​កម្ពុជា​-​ជប៉ុន មង្គល​បូរី មិន​ពាក់​មួកសុវត្ថិភាព​។ ម៉ូតូ​ខូចខាត​ធ្ងន់​ទាំង ២ គ្រឿង មូលហេតុ​ម៉ូតូឌ្រី​ម បើក​ឡើង​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ។ វត្ថុតាង​ទាំង ២ រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូរី ៕​ ដោយ ​៖​ បញ្ញា​ស័ក្តិ​

 

×