ក្តាមនិងចុងភៅបានបើកឆាកប្រយុទ្ធយកឈ្នះចាញ់ដោយប្រើកាំបិតក្នុងកន្លែងលាងចាន។
ខ្សែវីដេអូនេះត្រូវបានថតនៅម៉ាឡេស៊ី ដោយបង្ហាញឲ្យឃើញក្តាមបានប្រើដង្កៀបរបស់វាគៀបកាំបិតតូចមួយ ចង្អុលទៅកាន់ចុងភៅដែលកំពុងកាន់កាំបិតមួយដែរ ហើយធំជាង។
ឆាកប្រយុទ្ធដោយកាំបិតប្រព្រឹត្តទៅយ៉ាងសាហាវ រហូតដល់ពេលដែលសត្វក្តាមបង្ខំចិត្តព្រលែងកាំបិតចោល ហើយបែរមកជ្រើសរើសវិធីស្វ័យការពារតាមធម្មជាតិវិញ។ តាមរយៈកាំបិតធំចុងភៅបានរុញច្រានឲ្យក្តាមនេះ ចូលកៀកដល់ជ្រុងនៃកន្លែងលាងចាន រីឯសត្វក្តាមក្លាហានក្រោយមកក៏លើកដង្កៀបទាំងពីរខាងលើប្រហែលជាបង្ហាញកាយវិការថាចុះចាញ់។
វាសនាចុងក្រោយរបស់សត្វដើរទទឹងមួយនេះ ពុំត្រូវបានគេទម្លាយប្រាប់ទេ ៕ ចន្ទ្រា