ភ្នំពេញ ៖ ការរាតត្បាតជំងឺកូវីដ-១៩ គឺជាឧទាហរណ៍អំពីប្រសិទ្ធភាពនៃការផ្សាយពាណិជ្ជកម្មជាសំឡេង។ រាប់ចាប់ពីការប្រើប្រាស់ដ៏ទូលំទូលាយនូវការផ្សាយពាណិជ្ជកម្មជាសំឡេងរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ដើម្បីផ្តល់ដំបូន្មាននិងធ្វើតេស្តការរក្សាគម្លាតសុវត្ថិភាព រហូតដល់យុទ្ធនាការជាសំឡេងដ៏រីករាយរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលជំរុញមនុស្សឱ្យ “ជួយសង្គ្រោះជីវិតមនុស្ស ដោយមិនទៅទីកន្លែងណាមួយ ជិតអ្នកណាម្នាក់ឡើយ” ការផ្សាយពាណិជ្ជកម្មជាសំឡេងកំពុងទទួលបានសារដ៏សំខាន់ ទៅដល់មនុស្សដែលត្រូវការសារទាំងនោះ។
ដោយសារពាក្យ “ការផ្សាយពាណិជ្ជកម្មជាសំឡេង” ក៏ត្រូវបានប្រើជំនួសគ្នាជាមួយនឹងពាក្យយុទ្ធនាការជាសំឡេងដែលគេប្រើជាទូទៅ វាងាយនឹងច្រលំ រវាងពាក្យថាការផ្សាយពាណិជ្ជកម្មជាសំលេងឌីជីថលជាមួយនឹងការផ្សាយពាណិជ្ជកម្មតាមវិទ្យុ។ ការផ្សាយពាណិជ្ជកម្មតាមវិទ្យុក៏ជាមធ្យោបាយដ៏ជោគជ័យធំធេងមួយផងដែរក្នុងប្រទេសជាច្រើន។

ការប្រែមុខមាត់ថ្មីរបស់សំឡេងឌីជីថល
ការប្រើប្រាស់សំឡេងជាទូទៅអាចមានភាពសកម្ម ឬអសកម្ម។ ខណៈដែលមនុស្សស៊ាំទៅនឹងរបៀប ផ្សេងៗដែលពួកគេធ្លាប់ទទួលបានជាសំឡេង ស្ថានភាពស្តាប់បែបអសកម្ម កាន់តែមានភាពសាមញ្ញ ក្នុងជីវិតរបស់យើង។ ជាមួយនឹងការស្តាប់មាតិកាជាសំឡេងតាមរបៀបថ្មីៗ វាបានក្លាយជាប្រភព ផ្សព្វផ្សាយពហុភារកិច្ចចុង ក្រោយ។ ពាក់កណ្តាលនៃប្រជាជន ជំនាន់ Y និងជំនាន់ Z ស្តាប់មាតិកាឌីជីថលក្នុងអំឡុងពេលចម្អិនអាហារ និងធ្វើកិច្ចការដែលពាក់ព័ន្ធផ្សេងទៀត។ ទោះជាយ៉ាងណា សំឡេងឌីជីថលមិនមែនត្រឹមតែសម្រាប់យុវវ័យ ឬអ្នកដែលមានចំណេះដឹងខាងបច្ចេកវិទ្យាប៉ុណ្ណោះទេ។
យោងតាមសន្ទសន្ស៍គេហទំព័រពិភពលោក (GWI) (រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០) ប្រទេសកំពូលទាំង ១០ ដែលឈានមុខគេខាងផ្នែកចាក់ផ្សាយបន្តផ្ទាល់តន្ត្រី រួមមាន៖
១. ដាណឺម៉ាក
២. ស៊ុយអែត
៣. កូរ៉េខាងត្បូង
៤. តួកគី
៥. អ៊ីតាលី ៦. អាហ្រ្វិកខាងត្បូង
៧. ម៉ិកស៊ិក
៨. ប្រេស៊ីល
៩. អៀរឡង់
១០. អេស្ប៉ាញ

ហេតុអ្វីត្រូវការសំឡេងឌីជីថល?
តួលេខខាងលើបង្ហាញពីភាពជោគជ័យដ៏ធំធេងរបស់សំឡេងឌីជីថល។ ក្រៅពីការកើនឡើងអត្រាអ្នកស្តាប់ក្នុងវិស័យនេះ មានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះការប្រើប្រាស់ការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថលក្នុងយុទ្ធសាស្រ្តធ្វើទីផ្សាររបស់អ្នក។
ផ្សព្វផ្សាយដល់អតិថិជនទិសដៅដែលត្រឹមត្រូវ
ការផ្សាយពាណិជ្ជកម្មតាមវិទ្យុតាមបែបប្រពៃណី ពឹងផ្អែកខ្លាំងលើការផ្សព្វផ្សាយទៅដល់អតិថិជន នៅពេលពួកគេនៅក្នុងរថយន្តរបស់ពួកគេ។ អ្នកប្រើប្រាស់អាចស្តាប់សំឡេងឌីជីថលនៅទីកន្លែង ណាក៏បាន ដូចជានៅកន្លែងហាត់ប្រាណ កំពុងដើរទៅធ្វើការ កំពុងរត់ កំពុងធ្វើការពីផ្ទះ និងផ្សេងៗទៀត។ អ្នកប្រើប្រាស់អាចមើលឃើញការផ្សាយពាណិជ្ជកម្មនៅពេលពួកគេមើលអេក្រង់ ឧបករណ៍អេឡិចត្រូនិច និងទូរទស្សន៍របស់ខ្លួននៅពេលថ្ងៃ។ សំឡេងឌីជីថលជួយបំពេញចន្លោះ ខ្វះខាតនានានៅពេលដែលពួកគេមិនមើលទូរស័ព្ទរបស់ពួកគេ ប៉ុន្តែកំពុងស្តាប់មាតិកាដែលមានការ ផ្សាយពាណិជ្ជកម្មជាសំឡេង។
ប្រើប្រាស់សម្លេង ដើម្បីបកស្រាយបរិបទនៃសាររបស់អ្នក
ការផ្សាយពាណិជ្ជកម្មជាសំឡេងដូចដែលបានកើកឡើងកន្លងមក គឺជាការផ្សំគ្នារវាងការផ្សាយពាណិជ្ជកម្មជាសំឡេងបែបប្រពៃណី ជាមួយនឹងការផ្សាយពាណិជ្ជកម្មឌីជីថលដែលផ្តោតទិសដៅលើប្រជាសាស្រ្តតាមបែបយុទ្ធសាស្រ្ត។ ថ្ងៃដែលផ្សាយសាររបស់អ្នកតាមស្ថានីយវិទ្យុដោយសង្ឃឹមថានឹងផ្សព្វផ្សាយទៅដល់អតិថិជនគោលដៅរបស់អ្នក គឺហួសពេលហើយ។ ជាមួយនឹងអតិថិជនជាយុទ្ធសាស្រ្តដែលផ្តោតទិសដៅលើលក្ខណៈពិសេសនានា ដូចជាការផ្សាយពាណិជ្ជកម្មទៅតាមបរិបទ ឥរិយាបថ ប្រភេទឧបករណ៍ ទៅតាមតំបន់ និងសូម្បីតែទៅតាមប្រភេទតន្រ្តី និងកម្មវិធី ជួយអ្នកឱ្យផ្សព្វផ្សាយដល់អតិថិជនចំគោលដៅរបស់អ្នក។

ការចំណាយលើប្រព័ន្ធផ្សព្វផ្សាយយុទ្ធសាស្រ្ត
អ្នកធ្វើទីផ្សារទទួលស្គាល់តម្លៃនៃការផ្សាយពាណិជ្ជកម្មឌីជីថល ទាក់ទងនឹងការវិភាគចំណាយ និងផលចំណេញ។ ម៉ាកយីហោនានាអាចមានទំនុកចិត្តថា បទពិសោធផ្សាយពាណិជ្ជកម្មជាសំឡេង នឹងផ្សព្វផ្សាយដល់អតិតិជនត្រឹមត្រូវជាមួយនឹងសារត្រឹមត្រូវក្នុងពេលវេលាដ៏ត្រឹមត្រូវ ដោយសារវិធីសាស្រ្តវិភាគ និងគំរូសន្មត់។
ការផ្សាយពាណិជ្ជកម្មជាសំឡេងមានអត្ថប្រយោជន៍មួយផ្សេងទៀតសម្រាប់អ្នកផ្សាយពាណិជ្ជកម្មដែលមានបំណងមិនចង់ចំណាយច្រើន។ បើទោះជាសំឡេងនិងវីដេអូមានគុណសម្បត្តិ និងការអនុវត្ត ផ្សេងគ្នាៗសម្រាប់ម៉ាកយីហោនានាក្តី ក៏គុណសម្បត្តិនិងការអនុវត្តទាំងនេះជាញឹកញាប់មានលក្ខណៈ ផ្ទុយគ្នា។ សំឡេងគឺជាការបោះជំហ៊ានដ៏អស្ចារ្យមួយសម្រាប់អ្នកផ្សាយពាណិជ្ជកម្មដែលចង់ចូលក្នុង បន្ទប់ផ្សាយពាណិជ្ជកម្មជាវីដេអូប៉ុន្តែមិនមានថវិកា។ បើទោះជាការចំណាយលើការបង្កើតនិងផលិត ការផ្សាយពាណិជ្ជកម្មទាបជាងចំណាយលើការផលិតភាពយន្តក្តី ក៏នៅតែមានគុណសម្បត្តិបែបប្រកួត ប្រជែងជាច្រើនដែលទទួលបានពីការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថល។
ផ្តល់បទពិសោធល្អឲ្យអ្នកប្រើប្រាស់
ជាចុងក្រោយ ដោយសារអត្រាទំនាក់ទំនង និងអត្រាស្តាប់មានកម្រិតខ្ពស់ អ្នកធ្វើទីផ្សារជាច្រើនចង់ ផ្សាយពាណិជ្ជកម្មឌីជីថល។ ដោយសារអ្នកស្តាប់ឮតែសំឡេង (ឬផ្សារភ្ជាប់នឹង) ការផ្សាយពាណិជ្ជកម្ម ជាសំឡេងមួយក្នុងពេលមួយលើក ការផ្សាយពាណិជ្ជកម្មជាសំឡេងមានការលំបាកក្នុងការខកខាន និងស្រូបយកណាស់។ យោងតាមក្រុមហ៊ុន Midroll Media ៦០%នៃអ្នកស្តាប់ផតខាសត៍ (Podcast) បានទិញផលិតផល បន្ទាប់ពីបានឮការផ្សាយពាណិជ្ជកម្មជាសំឡេង Podcast។ អ្នកផ្សាយពាណិជ្ជកម្ម អាចបង្កើតផលប៉ះពាល់យូរអង្វែងមួយទៅលើអតិថិជនដោយសារសមត្ថភាពផ្តោតលើអ្នកទស្សនា គួបផ្សំជាមួយនឹងការចាក់ផ្សាយពាណិជ្ជកម្មដែលល្អសម្រាប់អ្នកប្រើប្រាស់។
ប្រភេទសំឡេងឌីជីថល
ការចាក់ផ្សាយបន្តផ្ទាល់តន្រ្តី ការជជែកផ្សាយផ្ទាល់ (Live chat) វិទ្យុ ព្រមទាំងកីឡា និងផតខាសត៍ ទាំងអស់នេះស្ថិតនៅក្នុងសំឡេងឌីជីថល។
ជាធម្មជាតិ អ្នកផ្សាយពាណិជ្ជកម្មមានការផ្តោតការយកចិត្តទុកដាក់។ មធ្យោបាយសំខាន់បំផុតសម្រាប់ ម៉ាកយីហោ និងអ្នកផ្សាយពាណិជ្ជកម្មនានា គឺជាការចាក់ផ្សាយបន្តផ្ទាល់សំឡេង ជាពិសេសតាមរយៈ វិទ្យុ AM/FM។ សេវាចាក់ផ្សាយបន្តផ្ទាល់តន្ត្រីផ្សេងទៀត ដូចជា Spotify និង Pandora ក៏មានប្រជាប្រិយ ភាពផងដែរ។ ផតខាសត៍ក៏បានក្លាយជាទីតាំងសាមញ្ញមួយផងដែរសម្រាប់ម៉ាកយីហោ និងអ្នកផ្សាយពាណិជ្ជកម្មក្នុងការភ្ជាប់ទំនាក់ទំនងទៅកាន់អ្នកប្រើប្រាស់ (D2C)។
● វិទ្យុ
ក្នុងមួយឆ្នាំៗ មធ្យោបាយឌីជីថលកាន់តែច្រើនលេចចេញមក ដែលអាចឱ្យអ្នកប្រើប្រាស់ស្តាប់ទទួលបានព័ត៌មាននិងការកម្សាន្តជាបន្តបន្ទាប់។
ហើយផ្ទុយពីជំនឿដែលមានប្រជាប្រិយភាព វិទ្យុនៅតែជាវិធីមួយក្នុងចំណោមវិធីដ៏មានប្រសិទ្ធភាពបំផុតក្នុងការផ្សព្វផ្សាយដល់អតិថិជនតាមរយៈបណ្តាញផ្សព្វផ្សាយទាំងអស់។ ដើម្បីបង្កើតតម្លៃពេញលេញដល់លទ្ធភាពរបស់វិទ្យុ អ្នកត្រូវពិចារណាលើស្ថានីយទាំងអស់ និងប្រភពអនឡាញរបស់ស្ថានីយទាំងនេះ ព្រមទាំងប្រភេទទាំងអស់នៃការផ្សាយបន្តផ្ទាល់ជាសំឡេង ដូចជាកម្មវិធី (app) និងគេហទំព័រជាដើម។ នៅកម្រិតអត្រា -៣,០៧ភាគរយ នៃអត្រាកំណើនប្រចាំឆ្នាំសមាស (CAFR) ទីផ្សារផ្សាយពាណិជ្ជកម្មតាមវិទ្យុពិភពលោកត្រូវបានព្យាករថានឹងធ្លាក់ចុះពី ១៩,៦ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ មកនៅត្រឹម ១៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២០។ ការធ្លាក់ចុះនេះជាចម្បងដោយសារការរាតត្បាតជំងឺកូវីដ-១៩ ដែលបានបង្កឱ្យមានវិធានការទប់ស្កាត់រឹតត្បិតនានាដូចជាការរក្សាគម្លាតសុវត្ថិភាព ការធ្វើការពីចម្ងាយ និងការបិទរោងចក្រនិងប្រតិបត្តិការសេដ្ឋកិច្ចជាច្រើន ដែលទាំងអស់នេះបានបង្កើតឱ្យមានផលលំបាកផ្នែកប្រតិបត្តិការ។ នៅកម្រិតអត្រា ២,៥៥ភាគរយនៃអត្រា CAGR ទីផ្សារត្រូវបានព្យាករថានឹងស្ទុះងើបឡើងវិញ ហើយកើនឡើងដល់ ២០,៥ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
វិទ្យុ៖ រយៈពេលជាមធ្យមដែលចំណាយលើការស្តាប់វិទ្យុ
អាស៊ីប៉ាស៊ីហ្វិក ០០៖៥៥ អឺរ៉ុប ០១៖០៧ អាមេរិកឡាទីន ០០៖៥៩ មជ្ឈិមបូព៌ានិងអាហ្រ្វិក ០១៖០៣ អាមេរិកខាងជើង ០១៖០៨
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោ-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
ចំណាត់ថ្នាក់ប្រទេស
ប្រទេស ប៉ូឡូញ ប៊ែលហ្ស៊ិក អាល្លឺម៉ង់ អ៊ីតាលី អូទ្រីស
អ្នកស្តាប់វិទ្យុ ៨៧,៣% ៨៧,០% ៨៦,៨% ៨៦,៥% ៨៤,៥%
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
● សេវាចាក់ផ្សាយបន្តផ្ទាល់តន្ត្រី
តន្រ្តីដើរតួនាទីយ៉ាងសំខាន់ក្នុងវប្បធម៌របស់យើងលើសពីអ្វីដែលមនុស្សភាគច្រើនដឹង។
មនុស្សមានបំណងដ៏ជ្រៅមួយក្នុងការបង្កើតមុខងារមនុស្សជាមូលដ្ឋានដែលអង្រួនអារម្មណ៍ និងផ្លាស់ប្តូរសង្គម មិនថាក្នុងកម្រិតតូចឬធំ និងសិល្បៈនិងតន្រ្តីនោះទេ។
ទីផ្សារចាក់ផ្សាយបន្តផ្ទាល់តន្ត្រីពិភពលោក មានតម្លៃ ២០,៩ពាន់លានដុល្លារក្នុងឆ្នាំ២០១៩ ហើយត្រូវបានព្យាករថានឹងកើនឡើងក្នុងអត្រា ១៧,៨% នៃអត្រា CAGR ពីឆ្នាំ២០២០ ដល់ឆ្នាំ ២០២៧។ ក្នុងអំឡុងពេលនៃការព្យាករនេះ ការកើនឡើងប្រជាប្រិយភាពរបស់ផ្លែតហ្វមឌីជីថល និងការកើនឡើងការប្រើប្រាស់ឧបករណ៍ឆ្លាតវៃ ត្រូវបានរំពឹងថានឹងជះឥទ្ធិពលដល់ការអភិវឌ្ឍឧស្សាហកម្មប្រកបដោយវិជ្ជមាន។ អ្នកប្រើប្រាស់អាចស្តាប់សំឡេង ផតខាសត៍ និងមើលវីដេអូតន្ត្រីនៅលើគេហទំព័រនានាដែលផ្តល់ជូនសេវាចាក់ផ្សាយបន្តផ្ទាល់តន្ត្រី។ លើសពីនេះទៀត សេវាទាំងនេះរួមមានការស្នើថាតើតន្រ្តីណាមួយដែលគួរស្តាប់ ការបង្កើតបញ្ជីតន្ត្រីដោយស្វ័យប្រវត្តិ និងងាយស្រួលចូលស្តាប់ដោយគ្មានបញ្ហាតាមទូរស័ព្ទស្មាតហ្វូន និងម៉ាស៊ីនរុករក (Browers) ដែលមធ្យោបាយចូលស្តាប់ទាំងពីរនេះត្រូវបានរំពឹងថានឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកប្រើប្រាស់ចុងក្រោយក្នុងអំឡុងពេលព្យាករណ៍នេះ។
កម្មវិធីជាច្រើនអនុញ្ញាតឱ្យអ្នកសាកល្បងចុះឈ្មោះសាកល្បងប្រើប្រាស់សេវាតម្លៃថ្លៃរបស់ពួកគេដោយអត់គិតថ្លៃ។ ក្នុងទីផ្សារដែលកំពុងស្ទុះងើប កិច្ចព្រមព្រៀងប្រូម៉ូសិននានាដូចជាការផ្តល់ជូនការសាកល្បងស្តាប់ រយៈពេលមួយខែដោយឥតគិតថ្លៃ និងការកាត់បន្ថយតម្លៃសម្រាប់គំរូចុះឈ្មោះជាវនានា ក៏ជំរុញកំណើនទីផ្សារផងដែរ។ ដូចគ្នានេះដែរ ខណៈដែលអតិថិជនកាន់តែច្រើនជ្រើសរើសយកការចុះឈ្មោះជាវដោយការបង់ប្រាក់ ទីផ្សារសម្រាប់សេវាចាក់ផ្សាយបន្តផ្ទាល់តន្រ្តីត្រូវបានព្យាករថានឹងកើនឡើង។
វិទ្យុ៖ រយៈពេលជាមធ្យមដែលចំណាយលើការស្តាប់វិទ្យុ
អាស៊ីប៉ាស៊ីហ្វិក ០១៖៣៤ អឺរ៉ុប ០១៖០៥ អាមេរិកឡាទីន ០១៖៥៥ មជ្ឈិមបូព៌ានិងអាហ្រ្វិក ០១៖៣៤ អាមេរិកខាងជើង ០១៖៣៧
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
ចំណាត់ថ្នាក់ប្រទេស
ប្រទេស ចិន ម៉ិកស៊ិក ស៊ុយអែត ឥណ្ឌា ប្រេស៊ីល
អ្នកស្តាប់ផតខាសត៍ ៧៥,៧% ៦៨,៦% ៦៥,៥% ៦៥,០% ៦២,៩%
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
● ក្រុមហ៊ុន Spotify
ក្រុមហ៊ុន Spotify គឺជាអ្នកដើរតួដ៏សំខាន់មួយទាំងនៅតាមកម្មវិធី (App) និងផ្នែកក្រុមហ៊ុនអភិវឌ្ឍន៍របស់ឧស្សាហកម្មនេះ។ បច្ចុប្បន្ននេះ អ្នកផ្សព្វផ្សាយពាណិជ្ជកម្មត្រូវបានរាប់បញ្ចូល។ ម៉ាកយីហោនានាត្រូវបានទាក់ទាញមកកាន់ក្រុមហ៊ុន Spotify ជាចម្បងដោយសារក្រុមហ៊ុននេះមានអ្នកស្តាប់ដ៏ច្រើនគឺ ២៥០លាននាក់ បើគិតពីការផ្សាយពាណិជ្ជកម្ម។ មហិច្ឆិតារបស់ក្រុមហ៊ុន Spotify ដើម្បីក្លាយជាក្រុមហ៊ុននាំមុខគេខាងផ្នែកចាក់ផ្សាយតន្ត្រីលើអ៊ីនធឺណិត (Podcasting) និងវិទ្យុអនឡាញ គឺជាហេតុផលមួយផ្សេងទៀតដែលអ្នកធ្វើទីផ្សារគួរពិចារណា។
អ្នកធ្វើទីផ្សារបានសហការជាមួយយអ្នកបោះពុម្ពផ្សាយភាគីទីបីផ្សេងៗ និងក្រុមហ៊ុនចាក់ផ្សាយតន្ត្រីលើអ៊ីនធឺណិតដែលទើបបង្កើតថ្មី ដើម្បីបង្កើតបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មដ៏អស្ចារ្យ ដែលផ្តល់ជូនពួកគេនូវអត្ថប្រយោជន៍ក្នុងការប្រកួតប្រជែង។
តើម៉ាកយីហោនានាឈ្នះយ៉ាងដូចម្តេចជាមួយនឹងការផ្សាយពាណិជ្ជកម្មជាមួយក្រុមហ៊ុន Spotify?
ហេតុអ្វីត្រូវជ្រើសយកក្រុមហ៊ុន Spotify?
- ចែករំលែកសំឡេង ១០០%
- ការផ្សាយពាណិជ្ជកម្មដែលមិនអាចរំលងបានរហូតដល់ទៅ ៣០ ពាណិជ្ជកម្ម
- មើលចប់ ១០០%
- អ្នកប្រើប្រាស់សកម្ម ១០០%
- អ្នកប្រើប្រាស់សកម្មប្រចាំខែមានចំនួន ៣៥៦លាននាក់នៅទីផ្សារចំនួន ១៧៨
- មានចម្រៀងច្រើនជាង ៧០លានបទ ផតខាសត៍ជាង ២,៦លាន និងបញ្ជីតន្ត្រីជាង ៤ពាន់លាន
ផ្សាយពាណិជ្ជកម្មដោយរបៀបណា?
ដំបូងឡើយ ចូរព្យាយាមគិតដល់សូចនាករលទ្ធផលការងារសំខាន់ៗ (KPIs) របស់អ្នក ដើម្បីជ្រើសរើសទម្រង់ដែលត្រឹមត្រូវ ដើម្បីសម្រេចបានគោលដៅរបស់អ្នក។ ទីពីរ យើងតែងតែផ្តល់អនុសាសន៍ឱ្យដំណើរការយុទ្ធនាការពហុទម្រង់នៅលើ Spotify ដើម្បីជំរុញលទ្ធផលការងារឱ្យកាន់តែរឹងមាំថែមទៀត ហើយដូច្នេះទទួលបានលទ្ធផលយល់ដឹងអំពីម៉ាកយីហោ ឬការចងចាំការផ្សាយពាណិជ្ជកម្មកាន់តែប្រសើរ។
ស្គាល់អតិថិជនរបស់អ្នក
ព្យាយាមស្វែងយល់អំពីអតិថិជនរបស់អ្នក គិតអំពីទម្លាប់របស់ពួកគេ និងជ្រើសរើសការកំណត់ទិសដៅត្រឹមត្រូវ។ មានជម្រើសជាច្រើនដែលត្រូវជ្រើសរើស! អ្នកអាចផ្សព្វផ្សាយដល់អតិថិជនតាមរយៈទូរស័ព្ទចល័ត កុំព្យូទ័រលើតុ ធេប្ល៊ីត រថយន្ត កុំព្យូទ័រដែលអាចភ្ជាប់អ៊ីនធឺណិតបាន ទូរទស្សន៍ឆ្លាតវៃ ឬឧបករណ៍លេងហ្គេម។ អ្នកក៏អាចជ្រើសរើសយកជម្រើសកំណត់ទិសដៅបែងចែកពេលវេលាជាក់លាក់ ប្រភេទតន្ត្រី បញ្ជីតន្ត្រី អារម្មណ៍ ឬពេលវេលាផងដែរ។ លើសពីនេះទៀត អ្នកមានឱកាសក្នុងការជ្រើសរើសប្រព័ន្ធប្រតិបត្តិការ ក្រុមហ៊ុនផលិតកម្ម ឬម៉ាស៊ីនរុករក។ ល។
ផ្តោតលើសំឡេង
ខណៈដែលសំឡេងគឺជាទម្រង់មួយក្នុងចំណោមទម្រង់សំខាន់នានា ចូរព្យាយាមប្រើប្រាស់រយៈពេលផ្សាយពាណិជ្ជកម្ម ៣០វិនាទីទាំងស្រុងដែលមិនអាចរំលងបាននេះ។ លើសពីនេះទៀត ចូរកុំអៀន ក្នុងការជជែកទៅកាន់អ្នកស្តាប់របស់អ្នក ហើយសម្រេចចិត្តចាត់វិធានការ Call-To-Action ដោយផ្ទាល់មាត់។ CTA គឺជាអ្វីដែលត្រូវពិចារណា! ក្រៅពីស្ប៉តសំឡេង ម៉ាកយីហោររបស់អ្នកទទួលបានយូនីតបង្ហាញដៃគូដែលអាចចុចបាន (Clickable companion display unit) ដែលអាចឱ្យអ្នកពង្រីកយុទ្ធនាការរបស់អ្នក និងជំរុញចរាចរណ៍ទៅកាន់ទិសដៅ URL។ ចូរមានភាពច្នៃប្រឌិត! អ្នកក៏អាចបញ្ចុះបញ្ចូលអតិថិជនរបស់អ្នកបានផងដែរ តាមរយៈសំឡេង 3D (3D Audio) ផងដែរ ដោយសារ ៨០% នៃអ្នកប្រើប្រាស់សេវារបស់ Spotify ដោយមិនគិតថ្លៃ កំពុងស្តាប់ដោយប្រើប្រាស់ឧបករណ៍ស្តាប់សំឡេង ហើយផ្សព្វផ្សាយដល់អតិថិជនកាន់តែច្រើន។
● ផតខាសត៍
យើងស្តាប់ផតខាសត៍នៅក្នុងរថយន្តរបស់យើង នៅផ្ទះ នៅកន្លែងហាត់ប្រាណ និងសូម្បីតែនៅពេលកំពុងងូតទឹក។ ផតខាសត៍កាន់តែមានភាពសាមញ្ញក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារអ្នកប្រើប្រាស់រួមបញ្ចូលប្រព័ន្ធនេះទៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទម្រង់សំឡេងតាមប្រព័ន្ធកម្មវិធី គឺការផ្សាយពាណិជ្ជកម្មតាមផតខាសត៍។ សំឡេងតាមប្រព័ន្ធកម្មវិធី គឺជាទម្រង់ផ្សាយពាណិជ្ជកម្មទំនើបមួយ ដែលដាក់បញ្ចូលការផ្សាយពាណិជ្ជកម្មទៅក្នុងមាតិកាជាសំឡេង រួមទាំងផតខាសត៍ កម្មវិធីផ្សាយបន្តផ្ទាល់តន្ត្រី និងវិទ្យុអនឡាញ។ ភាពជោគជ័យជាមួយនឹងការផ្សាយពាណិជ្ជកម្មតាមផតខាសត៍ មិនមែនមកពីការផ្សាយពាណិជ្ជកម្មទៅកាន់អ្នកស្តាប់ជាមួយអ្វីមួយដែលមិនមានសារៈសំខាន់ចំពោះពួកគេនោះទេ ហើតភាពជោគជ័យក៏មិនបានមកពីការផ្សាយទៅកាន់មនុស្សជាមួយនឹងអ្វីមួយដែលមិនពាក់ព័ន្ធនឹងពួកគេតាំងពីដំបូងដូច្នេះដែរ។
ផតខាសត៍ជាច្រើនមានអ្នកស្តាប់ដ៏ស្មោះស្ម័គ្រ ហើយអ្នកស្តាប់ទាំងនោះមិនចង់ឱ្យគេផ្សាយពាណិជ្ជកម្ម លក់អ្វីមួយនោះឡើយ។ អ្នកធ្វើទីផ្សារត្រូវធ្វើកិច្ចការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ហើយជ្រើសរើសកិច្ចការណាដែលល្អនៅពេលដែលយកមកផ្សាយជាមួយផតខាសត៍។
ការផ្សាយពាណិជ្ជកម្មតាមផតខាសត៍ដែលល្អបំផុតគឺការការដាក់បញ្ចូល Show សម្រាប់អ្នកស្តាប់ ដែលនឹងអាចទិញផលិតផល ឬសេវាកម្មដែលបានផ្សាយនោះ (ឧ. ការផ្សាយពាណិជ្ជកម្មអំពីប្រអប់ទុកដាក់អាហារនៅលើផតខាសត៍អំពីអាហារ)។ អ្វីៗនឹងកាន់តែប្រសើរ ប្រសិនបើពិធីករនិយាយពីប្រធានបទនៅក្នុងរបៀបមួយដែលបង្ហាញអារម្មណ៍ធម្មតាចំពោះអ្នកស្តាប់ជាជាងបង្ខំឱ្យស្តាប់ក្នុងរបៀបបែបមិនធម្មជាតិ។
ការផ្សាយពាណិជ្ជកម្មតាមផតខាសត៍ ជួយឱ្យក្រុមហ៊ុនមានទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ ដោយផ្ទាល់មួយទល់មួយ។ នៅក្នុងបរិស្ថានដែលគ្មានអេក្រង់ ដូចជានៅក្នុងរថយន្តឬនៅពេលកំពុង ចម្អិនអាហារនៅផ្ទះ អ្នកធ្វើទីផ្សារអាចផ្សាយទៅដល់អតិថិជនកាន់តែច្រើន។ ក្នុងនាមជាអ្នកធ្វើទីផ្សារ ម្នាក់ អ្នកអាចកំណត់អតិថិជនដែលអ្នកនឹងផ្សាយទៅកាន់ពួកគេតាមរយៈការរៀបចំយុទ្ធសាស្រ្តកំណត់ ទិសដៅបន្ថែម ដូចជាយុទ្ធសាស្រ្តកំណត់ទិសដៅតាមបែបប្រជាសាស្រ្ត និងតាមទីកន្លែងជាដើម។ យុទ្ធសាស្រ្តរបស់អ្នក នឹងអាចឱ្យអតិថិជនម្នាក់ទទួលបានរឿងរ៉ាវ/ការផ្សាយពាណិជ្ជកម្មដែលមាន លក្ខណៈផ្ទាល់ខ្លួន ដោយផ្អែកលើចំណាប់អារម្មណ៍របស់ពួកគេ ដែលអាចឱ្យមានការកំណត់ទំហំទៅ តាមតម្រូវការផ្ទាល់ខ្លួន។
ផតខាសត៍៖ រយៈពេលជាមធ្យមដែលចំណាយលើការស្តាប់ផតខាសត៍
អាស៊ីប៉ាស៊ីហ្វិក ០១៖០៣ អឺរ៉ុប ០០៖២៨ អាមេរិកឡាទីន ០០៖៥១ មជ្ឈិមបូព៌ានិងអាហ្រ្វិក ០០៖៥៥ អាមេរិកខាងជើង០០៖៤៨
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
ចំណាត់ថ្នាក់ប្រទេស
ប្រទេស ឥណ្ឌា ចិន ហ្វីលីពី ម៉ិកស៊ិក ឥណ្ឌូនេស៊ី
ការផ្សាយបន្តផ្ទាល់តន្ត្រី ៧៨,៧% ៧៧,៨% ៧៧,២% ៧៦,៨% ៧៣,៦%
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
ប្រទេស ដាណឺម៉ាក ស៊ុយអែត ខាងរ៉េខាងត្បូង តួកគី អ៊ីតាលី
សេវាចាក់ផ្សាយបន្តផ្ទាល់តន្ត្រី (ឧបករណ៍ចល័ត) ២៦,០% ២៤,៣% ២៣,៧% ២២,១% ២១,៤%
(ប្រភព៖ សន្ទស្សន៍គេហទំព័រពិភពលោក-រយៈពេល៖ ត្រីមាសទី១ ឆ្នាំ២០២១ ត្រីមាសទី២ ឆ្នាំ២០២០ ត្រីមាសទី៣ ឆ្នាំ២០២០ ត្រីមាសទី៤ ឆ្នាំ២០២០)
● សំឡេងតាមប្រព័ន្ធកម្មវិធី
សំឡេងតាមប្រព័ន្ធកម្មវិធី ប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើស្វ័យប្រវត្តិកម្មការលក់ និងការដាក់ការផ្សាយពាណិជ្ជកម្មនៅក្នុងសម្ភារសំឡេងឌីជីថលដូចជា វិទ្យុ AM/FM និងសេវាចាក់ផ្សាយបន្តផ្ទាល់តន្រ្តីជាដើម។ ការផ្សាយពាណិជ្ជកម្មបែបនេះទទួលបានភាគជោគជ័យយ៉ាងខ្លាំងនៅក្នុងទម្រង់ផ្សាយពាណិជ្ជកម្មផ្សេងៗ ដូច្នេះក្រុមហ៊ុនធំៗរួមទាំងក្រុមហ៊ុន Spotify ផងដែរមានសុទិដ្ឋិនិយមចំពោះសក្តានុពលសំឡេងរបស់សំឡេងតាមប្រព័ន្ធកម្មវិធីនេះ។
វិទ្យុអួតអំពីលទ្ធភាពរបស់ខ្លួនក្នុងការផ្សាយទៅដល់អ្នកស្តាប់ដ៏ច្រើន ប៉ុន្តែយើងរស់នៅក្នុងពិភពលោកមួយដែលមានការប្រែប្រួល។ ទិន្នន័យក្នុងពេលជាក់ស្តែង (Real-time data) នឹងកាន់តែមានសារៈសំខាន់សម្រាប់អ្នកធ្វើទីផ្សារ ខណៈដែលបច្ចេកវិទ្យាថ្មីៗនិងទំនើប កើនឡើង។
អ្នកផ្សាយពាណិជ្ជកម្មអាចកំណត់ទិសដៅឱ្យហួសពីប្រជាសាស្រ្តជាមួយនឹងសំឡេងតាមប្រព័ន្ធកម្មវិធី។
ការកើនឡើងទិន្នាការក្នុងការផ្សាយពាណិជ្ជកម្មជាសំឡេងឌីជីថល
អ្នកផ្សាយពាណិជ្ជកម្មកំពុងដើរតាមជំហានរបស់អតិថិជនដែលកំពុងសម្រុកទៅរកសំឡេងឌីជីថល ហើយយើងបានមើលឃើញរួចហើយនូវគំរូកំណើនដ៏ធំមួយចំនួននៅក្នុងវិស័យផ្សាយពាណិជ្ជកម្មជាសំឡេង។
ទម្រង់សំឡេងគឺជាអ្វីដែលថ្មីនិងរំភើបមួយសម្រាប់ម៉ាកយីហោទាំងអស់ស្វែងយល់។
ដោយមិនគិតពីអ្វីទាំងអស់ ម៉ាកយីហោទាំងអស់ត្រូវសម្រេចចិត្តថាតើការទិញការផ្សាយពាណិជ្ជកម្មជាសំឡេងគឺជាអ្វីដែលត្រឹមត្រូវសម្រាប់ក្រុមហ៊ុនរបស់ខ្លួនដែរឬយ៉ាងណា ហើយប្រសិនបើត្រឹមត្រូវ តើត្រូវបង្កើនប្រសិទ្ធភាពការទិញនេះដោយរបៀបណា។ ចូរពិចារណាលើនិន្នាការខាងក្រោម នៅពេលគិតអំពីម៉ាកយីហោរបស់អ្នកមុនពេលសម្រេចចិត្តផ្សាយពាណិជ្ជកម្មនៅក្នុងបន្ទប់សំឡេងឌីជីថល។
ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធកម្មវិធី
ស្វ័យប្រវត្តិកម្មការផ្សាយពាណិជ្ជកម្មជាសំឡេង ឬហៅថា ការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធកម្មវិធី គឺជាកត្តាដ៏សំខាន់មួយដែលកំពុងកើនឡើង។ វាធ្វើស្វ័យប្រវត្តិកម្មការទិញ លក់ និងចែកចាយការផ្សាយពាណិជ្ជកម្មជាសំឡេង។
ក្រុមហ៊ុន Spotify ហាក់ដូចជាកំពុងនាំមុខគេក្នុងការផ្សាយពាណិជ្ជកម្មតាមប្រព័ន្ធកម្មវិធីនេះ ដោយប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មប្រភេទនេះមាន ១ភាគ៤ នៃប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មសរុបរបស់ក្រុមហ៊ុន។
ការកំណត់តាមតម្រូវការផ្ទាល់ខ្លួន និងការយល់ដឹងអំពីបរិបទ
កត្តានេះអាចសម្រេចទៅបានតាមវិធីជាច្រើន ពោលគឺតាមប្រព័ន្ធកម្មវិធី ឬការកំណត់ដោយដៃ។
ទោះបីជាប្រើប្រាស់ទម្រង់អ្វីក៏ដោយ ក៏គោលបំណងគឺដើម្បីបង្កើតយុទ្ធនាការដែលកំណត់តាមតម្រូវការផ្ទាល់ខ្លួន និងតាមតម្រូវការផ្សេងៗចំពោះអ្នកប្រើប្រាស់ម្នាក់ៗ។ ការផ្សាយពាណិជ្ជកម្មផ្អែកលើបរិបទ មានអត្រាឆ្លើយតបវិញ (Recall rate) កាន់តែខ្ពស់ និងមានភាពលេចធ្លោកាន់តែខ្លាំង។ ការផ្សាយពាណិជ្ជកម្មផ្អែកលើបរិបទក៏មានកម្រិតទំនាក់ទំនងខ្លាំងជាងការផ្សាយពាណិជ្ជកម្មបែបប្រពៃណីផងដែរ។
ទទួលស្គាល់ទិន្នន័យ
ម៉ាកយីហោនានាដែលប្រើប្រាស់ការផ្សាយពាណិជ្ជកម្មជាសំឡេងផ្អែកលើទិន្នន័យ អាចទទួលបានផលប៉ះពាល់ខ្លាំងប្រកបដោយប្រសិទ្ធភាព។
ដោយសារគ្មានការផ្សាយពាណិជ្ជកម្មណាដូចគ្នា ម៉ាកយីហោនានាប្រើប្រាស់ទិន្នន័យដើម្បីបង្កើតសារដែលពោរពេញដោយអត្ថន័យ ឌីណាមិក និងតាមតម្រូវការរបស់បុគ្គលម្នាក់ៗ។
ដើម្បីផ្តល់ជូនទំនាក់ទំនងដ៏មានតម្លៃ និងការផ្សាយពាណិជ្ជកម្មជាសំឡេងដែលមានការបំលែងខ្ពស់ ផ្អែកលើទិន្នន័យ រួមបញ្ចូលគំនិតរបស់អ្នកប្រើប្រាស់ ទិន្នន័យទីតាំង និងគំនិតសំខាន់ៗផ្សេងទៀត។
ការស្គាល់សំឡេង និងឧបករណ៍បំពងសំឡេងឆ្លាតវៃ
ឧបករណ៍បំពងសំឡេងឆ្លាតវៃមានច្រើនទំហំនិងរូបរាង។
ឧបករណ៍បំពងសំឡេងឆ្លាតវៃ Amazon Echo និង Google Home មានការប្រើប្រាស់ដ៏ពេញនិយម។ យោងតាម “ការសិក្សាអំពីសំឡេងឆ្លាតវៃ” ជិត ១ភាគ៤ នៃប្រជាជនរបស់សហរដ្ឋអាមេរិក (ជាង ៦០លាននាក់) មានឧបករណ៍បំពងសំឡេងឆ្លាតវៃមួយគ្រឿង ហើយ ២៤% នៃពួកគេប្រើប្រាស់ឧបករណ៍នេះជាប្រចាំ។
ក្នុងឆ្នាំ២០២០ នឹងមានឧបករណ៍ជំនួយការជាសំឡេងឌីជីថលចំនួន ៤,២ពាន់លានយូនីត ដែលត្រូវបានប្រើប្រាស់នៅក្នុងឧបករណ៍ចល័តនានានៅជុំវិញពិភពលោក។ ការព្យាករនានាបង្ហាញថា នៅត្រឹមឆ្នាំ២០២៤ ចំនួនឧបករណ៍ជំនួយការជាសំឡេងឌីជីថល នឹងកើនឡើងដល់ ៨,៤ពាន់លានយូនីត ពោលគឺជាតួលេខមួយដែលច្រើនជាងចំនួនប្រជាជនពិភពលោក។
ជាលទ្ធផល ខណៈពេលការទទួលយកឧបករណ៍បែបនេះមកប្រើប្រាស់ពីសំណាក់អ្នកប្រើប្រាស់កើនឡើង ឱកាសផ្សាយពាណិជ្ជកម្មក៏កើនឡើងផងដែរ។
ឧបករណ៍បំពងសំឡេងឆ្លាតវៃ មិនត្រឹមតែអាចឱ្យមានការប្រើប្រាស់ និងពន្លឿនការប្រើប្រាស់សំឡេងឌីជីថលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ជូនអ្នកធ្វើទីផ្សារ និងម៉ាកយីហោនានានូវមធ្យោបាយប្រកបដោយភាពច្នៃប្រឌិត និងវឌ្ឍនភាពមួយផងដែរ។
ខណៈដែលការផ្សាយពាណិជ្ជកម្មតាមឧបករណ៍បំពងសំឡេងឆ្លាតវៃនៅតែស្ថិតនៅក្នុងដំណាក់កាលដំបូងក្តី ក៏ម៉ាកយីហោនានារក្សាការសម្លឹងមើលការផ្សាយពាណិជ្ជកម្មបែបនេះដើម្បីនាំមុខគេក្នុងការប្រកួតប្រជែង ជាពិសេសដោយសារវាបង្ហាញថា ការផ្សាយពាណិជ្ជកម្មតាមឧបករណ៍បំពងសំឡេងឆ្លាតវៃនេះគឺជាចំណុចទំនាក់ទំនងដ៏សំខាន់មួយសម្រាប់អ្នកលក់រាយ។
យោងតាមក្រុមហ៊ុន EMarketer ក្នុងឆ្នាំ២០២១ មនុស្សចំនួន ៣៨លាននាក់នឹងប្រើប្រាស់ឧបករណ៍បំពងសំឡេងឆ្លាតវៃដើម្បីធ្វើការទិញទំនិញ។
ដូចទៅនឹងមធ្យោបាយ ឬយុទ្ធវិធីថ្មីៗផ្សេងទៀតដែរ សំឡេងគឺជាផ្នែកមួយនៃទម្រង់ផ្សេងៗជាច្រើនទៀតរបស់អ្នកប្រើប្រាស់។ ការស្វែងរក សង្គម ទូរទស្សន៍ វីដេអូ និងផ្សេងៗទៀត គឺជាឧទាហរណ៍នៃទម្រង់ទាំងនេះ។ ការផ្សាយពាណិជ្ជកម្មជាសំឡេង មិនគួរត្រូវបានយល់ឃើញថាជាយុទ្ធសាស្រ្តតែឯកឯង (Stand-alone strategy) នោះទេ។ ផ្ទុយទៅវិញ ការផ្សាយពាណិជ្ជជាសំឡេងគួររួមបញ្ចូលទៅក្នុងយុទ្ធសាស្រ្តឌីជីថលរួមរបស់ម៉ាកយីហោ។
អំណាចនៃការផ្សាយពាណិជ្ជកម្មជាសំឡេង ពិតមិនអាចមើលស្រាលបានឡើយ៕







