វីដេអូឃ្លីបមួយ ដែលរីករាលដាលនៅលើបណ្តាញសង្គមហ្វេសប៊ុក បានកំពុងទទួលការចាប់អារម្មណ៍ខ្លាំង ដែលធ្វើឲ្យអ្នកលេងអ៊ីនធើរណេត តាមដានពីដើមរហូតចប់សឹងតែពុំព្រិចភ្នែកតែម្តង ព្រោះតែចង់ដឹងយ៉ាងអន្ទះអន្ទែង ចំពោះសកម្មភាពរបស់គ្រូចបណ្តេញខ្មោចម្នាក់នេះ ដែលត្រូវបានគេមើលឃើញថា មិនសមរម្យទាល់តែសោះ ដែលវាហាក់ប្រៀបបីដូចល្បែង «លើគ្រែ» ដ៏ក្តៅគគុកសាច់មួយអីចឹង ។
តាមរយៈវីដេអូ បានឲ្យឃើញ «ឥសី» រូបនោះ បានប្រើដៃទាំងពីរចាប់ក្តោបក្បាលស្ត្រីស្លៀកសិចស៊ីម្នាក់ ផ្ទប់នឹងភ្នេនរបស់គាត់ ។ ទោះយ៉ាងណាសកម្មភាពបណ្តេញខ្មោចដ៏ចម្លែកនេះ បានធ្វើឲ្យអ្នកទស្សនាបានគិតសំដៅថា គាត់ហាក់ដូចជាកំពុងចាប់បង្ខំស្ត្រីអ្នកជំងឺឲ្យ «បៀម» ប្រដាប់ភេទរបស់គាត់អីចឹង ។ ប៉ុន្តែ តាមពិតទៅ អ្វីៗពុំដូច្នេះទេ ។
យ៉ាងណាមិញ នៅក្នុងវីដេអូ គេអាចឮសូរឥសីរូបនេះនិយាយទៅកាន់ខ្មោចយ៉ាងខ្លាំងៗថា «…ហ៊ឺស! ហ៊ានជាមួយអញផង ឆាប់ចេញមកភ្លាម លឺទេ ថាអញប្រាប់ឱ្យចេញមក និងឈប់ធ្វើឱ្យមនុស្សឈឺទៀត ដឹងទេថាវាគ្រោះថ្នាក់ និងមានបាបកម្មអត់! ខណៈស្ត្រីនោះស្រែកយំរោទ៍យ៉ាងខ្លាំង» ៕ ចន្ទី