Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទឹកព្រះទ័យដ៏កម្រ! ព្រះតេជ្ជគុណ នី សុវណ្ណមុនីរ៉េត គង់នៅវត្តនាគវ័ន សម្រេច​​​ប្រកាស​​លក់​រថយន្ត​ Lexus Lx570 ដើម្បី​​យកបច្ច័យ​ធ្វើ​រឿង​មួយ​នេះ

​ប៉ុន្មាន​ម៉ោង​មុននេះ ពុទ្ធ​បរិ​សទ្ទ​ជិត​ឆ្ងាយ​ដែលជា​អ្នកប្រើប្រាស់​បណ្តាញ​សង្គម បាន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ខណៈពេលដែល​ព្រះ​តេជគុណ​ព្រះនាម នី សុវណ្ណ មុនី​រ៉េត ដែល​កំពុង​គង់នៅ​វត្ត «​នាគ វ័ន​» ដែល​ល្បី​ខាង​ទស្សន៍ទាយ និង​ស្រោច​ទឹក​រំដោះគ្រោះ ថ្មីៗ​នេះ ស្រាប់​ប្រកាស​តាម​ហ្វេ​សបុ​កថា ព្រះអង្គ​នឹង​លក់​រថយន្ត Lexus 570 ថ្មី​១​គឿង​របស់​ព្រះអង្គ ដែលជា​អំណោយ​ប្រគេន​ពី​សប្បុរសជន ដែល​ស្រលាញ់​ចូលចិត្ត​លើ​ព្រះអង្គ ។​

​តែង​លេចធ្លោ​ក្នុង​សកម្មភាព​មនុស្សធម៌ នៅក្នុង​សង្គម​ ជួយ​ដល់​ជនក្រីក្រ ចាស់ជរា និង​ក្មេង​កំព្រា ជារឿយៗ​នោះ ព្រះ​តេជគុណ នី សុវណ្ណ​មុនី​រ៉េត បាន​សរសេរ​ក្នុង​ខ្លឹមសារ​ប្រកាស​លក់​​រថយន្ត​​​​ទំនើប​​ខាងលើ​​​ដូចខាងក្រោម​ថា​៖

?​ឆ្នាំ​ថ្មី​២០១៨? ខ្ញុំព្រះករុណា អាត្មាភាព នី សុវណ្ណ​មុនី​រ៉េត គង់នៅ​វត្ត​នាគ​វ័ន កុដិ​២៤ អាត្មាភាព សំរេចចិត្ត​លក់​រថយន្ត 570 ដែល​ញាតិ​ញោម​ប្រគេន​ដើម្បី​កសាង​កុដិ​ប្រគេន ព្រះសង្ឃ​គង់នៅ វត្ត​នាគ​វ័ន ដោយ​ឃើញថា ព្រះអង្គ​ពុំមាន​បច្ច័យ​ដើម្បី​កសាង​ឡើយ !
? សល់​ប៉ុន្មាន​អាត្មាភាព​និង​បន្តធ្វើ​មនុស្សធម៌ ធ្វើ​ទាន​ដល់​ញាតិ​ញោម​ទីទ័ល ចាស់ជរា បន្តទៀត ???
Tel: 077 200001 – 077 5555 43 (​លក់​រថយន្ត​)​

 

 

×