Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​ច្បាប់​ចំណាយ ១.៣០០​ពាន់​លាន​ដុល្លារ​

​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃ ២៣ មីនា ឲ្យដឹងថា លោក​បាន​ចុះហត្ថលេខា​លើ​ក្រិត​ច្បាប់​ចំណាយ​ថវិកា​ទឹកប្រាក់ ១៣០០​ពាន់​លាន​ដុល្លារ ។ បំណង​ឲ្យ​រដ្ឋាភិបាល​អាច​មាន​ថវិកា​ចំណាយ​រហូតដល់​ថ្ងៃទី ៣០ ខែ​កញ្ញា ទប់ស្កាត់​ការ​ត្រូវ​បិទទ្វា​រដ្ឋាភិបាល​ដូច​លើក​មុន​។​

ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​ច្បាប់​ចំណាយ ១.៣០០​ពាន់​លាន​ដុល្លារ​

​ទង្វើ​ខាង​លើ​របស់​លោក​ត្រាំ បាន​កើតឡើង​តែ​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​និយាយ​គំរាមថា នឹង​ពុំ​ចុះហត្ថលេខា​លើ​ក្រិត​នេះ​។ ក្រិត​ច្បាប់​ចំណាយ​នេះ​រួម​កំណើន​យ៉ាងខ្លាំង លើ​ចំណាយ​យោធា ព្រម​ជាមួយ​ការបញ្ចប់​ដំណាក់កាល​លំបាក​របស់​សភា​អាមេរិក ក្នុង​ការផ្តល់​ថវិកា​ឲ្យ​បណ្តា​ស្ថាប័ន​សហព័ន្ធ​គិត​ចាប់ពី ហេមន្តរដូវ​ឆ្នាំទៅ​មិញ និង​បង្កលក្ខណៈ​ឲ្យ​តំណាងរាស្ត្រ​ទាំងឡាយ​ធ្វើ​ការប្រមូលផ្តុំ​លើ​ការបោះឆ្នោត​រដ្ឋសភា​ពាក់កណ្តាល​អណត្តិ​នា​ខែវិច្ឆិកា​ឆ្នាំ​នេះ ។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ពី​សេត​វិមាន ប្រធានាធិបតី​ត្រាំ​សង្កត់ធ្ងន់​ថា ព្រោះតែ​បញ្ហា​សន្តិសុខ​ជាតិ ខ្ញុំ​បាន​ចុះហត្ថលេខា​លើ​ច្បាប់​ថវិការ​ដែល​មាន​ខ្លឹមសារ​ច្រើន​បែប​នេះ​។ មាន​បញ្ហា​ច្រើន​ដែល​ខ្ញុំ​ពុំ​ពេញចិត្ត​។ មាន​បញ្ហា​ច្រើន ដែល​យើង​ពុំ​គួរ​លើក​ឡើង​ក្នុង​ច្បាប់​នេះ ប៉ុន្តែ​យើង​បាន​បង្ខំ​ត្រូវ​ដាក់​បញ្ចូល​វា ប្រសិន​មាន​បំណង​កសាង​កងទ័ព​។​

​ក្នុង​ថ្ងៃ​ដដែល​ប្រធានាធិបតី​អាមេរិក ក៏​បាន​ប្រកាសថា លោក​កំពុង​ពិនិត្យ​បដិសេធ​ច្បាប់​ចំណាយ​ខាងលើ​ដែល​ទាក់ទិន​ដល់​បណ្តា​បញ្ហា​អន្តោប្រវេសន៍ ក្នុងនោះ​មាន​ការគាំទ្រ​ហិរញ្ញវត្ថុ​ពេញលេញ​សម្រាប់​ផែនការ​កសាង​របង​ព្រំដែន និង​ការពា​ក្យ​អ្នក​ធ្វើ​អន្តោរ​ប្រវេសន៍​ខុសច្បាប់​តាំង​ពី​តូច ឬ​ហៅ​ថា​ជំនាន់ Dreamers ។ នៅឯ​ព្រឹទ្ធសភា​អាមេរិក​វិញ នៅ​ថ្ងៃ​ដដែល​ថ្ងៃ ២៣ មីនា មាន​សំឡេង​គាំទ្រ ៦៣ និង​ប្រឆាំង ៣២ ព្រឹទ្ធសភា​អាមេរិក​បាន​អនុម័ត​ចំណាយ​ថវិកា​ខាងលើ ១​ថ្ងៃ​ក្រោយ​ពេល​ដែល​វា​ឆ្លង​ផុត​រដ្ឋសភា ដែល​មាន​សំឡេង​គាំទ្រ ២៥៦ សំឡេងគាំទ្រ ទល់នឹង ១៦៧ សំឡេង​ប្រឆាំង​។​

​ថ្ងៃទី ២១ មីនា កន្លងមក មេដឹកនាំ​សភា​ទាំងពីរ​របស់​អាមេរិក បាន​ព្រមព្រៀង​គ្នា​ចំពោះ​ពង្រាងច្បាប់​ចំណាយ​ដែល​មាន​ទឹកប្រាក់​រហូត​ដល់ ១.៣០០ ពាន់​លាន​ដុល្លារ ក្នុង​នោះ​សម្រាប់​វិស័យ​យោធា​គឺ ៦៩៥ ពាន់​លាន​ដុល្លារ និង​វិស័យ​ផ្សេងទៀត ៥៩១ ពាន់​លាន​ដុល្លារ​៕ សូ​យ​ន​

×