Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំង​សមត្ថកិច្ច​ចម្រុះ​រុះរើ​ចំនួន​៨៣​ខ្នង ដែល​ក្រុម​អនាធិបតេយ្យ​មក​ធ្វើ​ផ្ទះ​និង​ខ្ទម​លើ​ដី​សម្បទាន​សង្គមកិច្ច​២២២២​ហិត​តា​

បន្ទាយមានជ័យ ៖ ដី​សម្បទាន​សង្គមកិច្ច​ទុក​បម្រុង​សម្រាប់​ចែកជូន​អតីតយុទ្ធជន​ចំណុច​ដី​២២២២​ហិកតា​ស្ថិត​ចំ​ណុង​ភូមិ​ស្រុក​ថ្មពួក ស្រុក​ស្វាយចេក ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​ជន​ខិត​ខូច​មួយចំនួន បាន​មក​បំផុស​ប្រជាពលរដ្ឋ​ឲ្យទៅ​រស់នៅ​និង​ធ្វើ​ផ្ទះ​ធ្វើ​ខ្ទម​យ៉ាង​អនាធិបតេយ្យ​។ ពាក់ព័ន្ធ​ករណី​នេះ កងកម្លាំង​ចម្រុះ បាន​ចុះ​រុះរើ​ផ្ទះ​និង​ខ្ទម​អនាធិបតេយ្យ​ចំនួន​៨៣​ខ្នង ថ្ងៃទី​២៣ ខែ​មីនា ឆ្នាំ​២០១៨​។​

​លោក​ឧត្តមសេនីយ៍ត្រី ភ្ល​ន់ តា​រ៉ា មេបញ្ជាការរង​យោធភូមិភាគ​ទី​៥ និង​ជា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា ដោយ​មាន​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​ពី​លោកនាយ​ឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការ​រង​ក​ង​យោធពលខេមរភូមិន្ទ និង​ជា​នាយសេនាធិការ​ចម្រុះ និង​ជា​អនុប្រធាន​សមាគមន៍​អតីតយុទ្ធជន​កម្ពុជា ដើម្បី​រៀបចំ​ដីធ្លី​សម្បទាន​សង្គមកិច្ច​ជូន​បងប្អូន​អតីតយុទ្ធជន​ខេត្ត​បន្ទាយមានជ័យ នៅ​ចំណុច​ដី​ក្នុង​ភូមិ​៣​ស្រុក​មាន​ថ្មពួក ស្វាយចេក ភ្នំស្រុក ដែល​មាន​ផ្ទៃដី​ទំហំ​២២២២​ហិតា​។​

​លោក​បាន​បញ្ជាក់​ថា​ចំណុច​ដី​សម្បទាន​នោះ លោក សួន បវរ អភិបាល​ខេត្ត​បន្ទាយមានជ័យ បានដាក់​វិធានការ​ដល់​កម្លាំង​ចម្រុះ​ចំនួន​៧២​នាក់ មាន​កម្លាំងយោធា​និង​កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​នគរបាល បាន​ចុះ​ទៅ​ណែនាំ​និង​រុះរើ​ផ្ទះ​និង​ខ្ទម​អនាធិបតេយ្យ​ចំនួន​៨៣​ខ្នង និង​រុះរើ​ដោយ​កម្លាំង​ចម្រុះ​ចំនួន​៦២​ខ្នង និង​សុំ​រុះរើ​ដោយ​ខ្លួនឯង​ចំនួន​២១​ខ្នង​៕​ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×