Tuesday, September 17, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​យោធា​ពីរ​នាក់ ជា​អ្នក​លាង​លុយ​ខ្មៅ និង​ប្រើ​កាំភ្លើង​ជ័រ​

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ជា​ឧត្តមសេនីយ៍ឯក និង​បក្ខពួក​ម្នាក់​ទៀត​ជា​យោធា ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ខណ្ឌ​ឫស្សីកែវ ឃាត់ខ្លួន​នៅ​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ដោយសារ​ពួកគេ​ទាំង​២​នាក់​ស្រវឹង​ជោកជាំ និង​និយាយ​អ៊ួតអាង កាន់កាប់​កាំភ្លើង​ជ័រ​ខុសច្បាប់ ចែកចាយ​ដុល្លារ​ក្លែងក្លាយ នៅ​ម៉ោង​ជាង ១១​យប់​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥ ក្រុមទី​៤ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សីកែវ​។​

​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​ចាប់ខ្លួន​យោធា​ទាំង​ពីរ​នាក់​នេះ ក្នុង​ពេល​ចុះ​រឹតបណ្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​មូលដ្ឋាន​ខណ្ឌ​ឫស្សីកែវ​។ ជនសង្ស័យ ឈ្មោះ​ឡូត ហេង ហៅ​អា​ម៉េង អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ មុខរបរ​យោធា ម្ចាស់​អាវុធ​ជ័រ​ប្រើ​ហ្គាស និង​លុយ​ដុល្លារ​ខ្មៅ និង ឈ្មោះ សន ប៊ុនថេង អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​ជួល​ភូមិ​ឃ្លាំង សង្កាត់​ឫស្សីកែវ មុខរបរ​យោធា ជា​អ្នក​កាន់​អាវុធ​ជ័រ​។ ក្នុងពេលនោះ សមត្ថកិច្ច​បាន​ដកហូត​រួមមាន អាវុធខ្លី​ជ័រ​ប្រើ​ហ្គាស​មួ​យ​ដើម លុយ​ដុល្លារ​ខ្មៅ​ចំនួន​១៥​សន្លឹក លុយ​ដុល្លារ​ចំនួន​១០៨០​ដុល្លារ លុយ​រៀល​ចំនួន​២៥០០០​រៀល ម៉ូតូ​មួយ​គ្រឿង​ម៉ាក​SZ​ពណ៌​សលាយ​ក្រហម ពាក់​ស្លាក​លេខ​ភ្នំពេញ​១BW៨៦២៧​និង​អត្តសញ្ញាណប័ណ្ណ​យោធា​២​សន្លឹក​។​

​ចំពោះមុខ​ផ្នែក​ជំនាញ​ខណ្ឌ​ប៉ុស្តិ៍​កំពុង​សាកសួរ​និក​សាង​សំនុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​៕​ ​ដោយ ៖ បញ្ញា​ស័ក្តិ​

 

spot_img
×