កាលពីថ្ងៃទី២២ មីនា ទំព័រហ្វេសប៊ុកឈ្មោះ YouLike បានចែករំលែករូបភាព និងវីដេអូឃ្លីប ពីអាខោនលេងហ្វេសប៊ុកម្នាក់ឈ្មោះ Vilailak Nan Sundantom ដែលបានពាំនាំករណីដ៏សែនហួសចិត្តរបស់នាង ដោយសារតែហាងកែសម្ផស្សមួយបាន «ធ្វើ» សាក់ចិញ្ចើមឲ្យនាងរហូតមើលទៅដូចជា «សត្វឈ្លើង» បែបនេះ ។
ករណីនេះ គឺតម្រូវឲ្យនាងត្រូវចំណាយលុយរាប់ពាន់បាត ដើម្បីធ្វើឲ្យល្អប្រសើរដូចដើមវិញ ប៉ុន្តែ នាងគ្មានលុយនោះទេ ។ ទោះយ៉ាងណា ជាចុងក្រោយ នាងត្រូវបានអ្នកមានចិត្តធម៌ម្នាក់ជួយ និងបាននាំយកនាងទៅ «លុប» សាក់ដ៏អាក្រក់នេះចេញវិញដោយឥតគិតថ្លៃ ។
ទន្ទឹមនោះផងដែរ អ្នកលេងអ៊ីនធើរណេតជាច្រើន ក៏បានខមិនលើកទឹកចិត្តដល់នាង និងស្តីបន្ទោសដល់ហាងកែសម្ផស្សនោះ ដោយនិយាយថា ចិញ្ចើមគឺផ្នែកដ៏សំខាន់មួយនៅលើផ្ទៃមុខ ដែលពិបាក «ក្លែងបន្លំ» ពីសភាពដើម ប្រសិនបើពុំត្រូវបានដោះស្រាយឲ្យល្អប្រសើរ ។ ហើយពួកគេក៏មានការសប្បាយចិត្ត និងត្រេកអរជំនួសយ៉ាងខ្លាំងផងដែរ ចំពោះអ្នកមានចិត្តសប្បុរសធម៌ដែលបានជួយករណីនេះដល់នាង ៕ ចន្ទី