គ្រូបង្រៀនផ្នែករូបវិទ្យា អាយុ៤៧ឆ្នាំម្នាក់ ត្រូវបានបញ្ឈប់ពីការងារ បន្ទាប់ពីវីដេអូបង្ហាញឲ្យឃើញគាត់បានឱបថើបជាមួយកូនសិស្សស្រីរបស់គាត់ ដែលមានអាយុប្អូនជាងរហូតដល់ទៅ៣០ឆ្នាំឯណោះ បានបែកធ្លាយនៅលើបណ្តាញសង្គមក្នុងប្រទសចិន។
គ្រូបង្រៀនរូបនេះ ដែលគេស្គាល់ឈ្មោះថា Jia រស់នៅក្នុងស្រុក Luonan ខេត្ត Shaanxi ភាគឦសាននៃប្រទេសចិន ត្រូវបានគេសន្មត់បានបង្ហោះឃ្លីបនេះរួមគ្នា ចូលទៅក្នុងបណ្តាញសង្គម QQ លក្ខណៈជាវីដេអូផ្ទាល់ខ្លួន ប៉ុន្តែ វាត្រូវបានគេយកបង្ហោះជាសាធារណៈ ។
យោងតាម Shanghaiist ហេតុការណ៍នេះ បានកើតឡើងនៅក្នុងផ្ទះជួលរបស់ Jia កាលពីថ្ងៃទី១១ ខែមីនា ។ Jia បានចាប់ផ្តើមបង្រៀនកូនសិស្សស្រីនេះតែម្នាក់គត់ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ បានផ្តល់លុយឲ្យនាងចំនួន ១០០ យ៉ន់ (១៥.៨១ ដុល្លារ) ។
ទោះយ៉ាងណា បន្ទាប់ពីធ្វើការស៊ើបអង្គេតរួចរាល់ Jai ត្រូវបានបណ្តេញចេញពីសាលាភ្លាមៗផងដែរ ។ លើសពីនេះមន្ត្រីសាលាក៏បានដកហូតសិទ្ធជាគ្រូរបស់បុរសរូបនេះ ចេញពីក្រសួងអប់រំថែមទៀតផង ៕ ចន្ទី