Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ម៉ៗ​… ម៉ែ​!

spot_img

​ក្នុង​ដួងចិត្ត​របស់​មនុស្ស​គ្រប់រូប ម្តាយ​តែង “​មហិមា​” បំផុត​។ សត្វ​ក៏​ដូច្នេះ​ដែរ​! ពួក​វា​ចេះ​ស្រឡាញ់ ឬ​ពេល​ខ្លះ​វា​អាច​ប្តូរជីវិត​ដើម្បី​កូន​របស់​វា​ថែមទៀត​ផង​។​

​ក្នុង​ខ្សែ​វីដេអូ​ខាងក្រោម មេគោ​បាន​សម្លឹង​ឃើញ​មនុស្សម្នា​ជាច្រើន​ចោមរោម​កូន​របស់​ខ្លួន វា​ភិតភ័យ ស្លន់ស្លោរ​។ វា​ពុំ​ខ្លាច​គ្រោះថ្នាក់ ខ្លាច “​មនុស្ស​” ព្រោះ​ប៉ងប្រាថ្នា​ការពារ​កូន​។ ចុងក្រោយ​គេ​បង្ខំចិត្ត​ត្រូវ​បញ្ឆោត​វា ចុះឡើងៗ​ដើម្បី​សង្គ្រោះ​កូន​វា ដែល​ជាប់គាំង​នៅក្រោយ​រថយន្ត​។​

…​រហូត​ទាល់តែ​បាន​ឃើញ​កូន ទើប​វា​លែង​ស្លន់ស្លោរ​ទៀត​។​

​ក្នុង​ដំណើរ​ជីវិត​ពី​តូច​ដល់​ធំ​របស់​មនុស្ស​ម្នាក់ៗ ម្តាយ​មាន​តួនាទី​ដ៏​សំខាន់បំផុត​។​

​ក្រោយ​ពរ​ពោះ​ជាង ៩​ខែ ត្រូវ​បន្ត​អត់ងងុយ​ដើម្បី​មើលថែ​បុត្រ​ភ្ញា គិតគូរ​គ្រប់​រឿង​…​រហូត​ដល់​យើង​ធំ ហើយ​ចង់​បាន​តែ​ម្យ៉ាង​គឺ​សេចក្តីសុខ​របស់​កូនៗ​។

​ចុះ​អ្នក​វិញ​?

spot_img
×