Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំជូត ៖ រាសី​ល្អ ។ អ្នកទទួលបាន​លាភ​សំណាង​ថ្មីៗ អំពើ​ល្អ​សាង​ពីមុន​ដល់​វេលា​ទទួលផល​។ ប៉ុន្តែ​ត្រូវ​ប្រយ័ត្ន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ត្រូវ​បានល្អ ប្រហែស​បាត់​ប្រយ័ត្ន​គង់​។ គប្បី​រីករាយ​សប្បាយ​ជាមួយ​ក្រុមគ្រួសារ​ទើប​ប្រសើរ​។​

​ឆ្នាំឆ្លូវ ៖ រាសី​ស្រុតចុះ ។ ទោះបីជា​ប្រឹងប្រែង​ខ្លាំង​ក៏​ពុំ​ទទួលបាន​ផល​ល្អ ដោយហេតុ​ងាយ​កើតការ​ខ្វែងគំនិត​ជាមួយ​ថ្នាក់លើ​។ ទោះបីយ៉ាងណា​ក៏មាន​ចំណូល​ក្រៅ​ខ្លះៗ​។ សំខាន់​ថ្ងៃនេះ គឺ​ពុំ​យក​រឿង​ការងារ​មក​លាយឡំ​នឹង​មនោសញ្ចេតនា​គ្រួសារ​ឲ្យ​សោះ​។​

​ឆ្នាំខាល ៖ រាសី​ឡើង​ខ្ពស់ ។ ធ្វើ​អ្វី​ក៏បាន​សម្រេច ជួប​សំណាង​ច្រើន​ក្នុង​ការងារ ហើយ​ព័ត៌មាន​មិត្តភក្តិ​ជួយ​ជ្រោមជ្រែង​។ ស្ថានភាព​លុយកាក់​ល្អប្រសើរ គប្បី​ប្រឹក្សា​បន្ថែម​ពី​ការរកស៊ី​។ មនោសញ្ចេតនា​ពុំ​ស្ថិរភាព ហេតុនេះ​គប្បី​ពូន​ជ្រំ​ឲ្យ​បានល្អ​។​

​ឆ្នាំថោះ ៖ រាសី​ឡើង​ខ្ពស់ ។ ការងារ​សព្វសារពើ ពុំមាន​ឧបសគ្គ ការលំបាក​បាន​រំលង​ផុត​។ អ្នកទទួលបាន​ខ្ទង់​ចំណូល​បន្ថែម​។ មនោសញ្ចេតនា មាន​សហការ​កក់ក្តៅ​។​

​ឆ្នាំរោង ៖ រាសី​ស្រុតចុះ ។ ផ្លូវចិត្ត​របស់​អ្នក​ស្មុគស្មាញ នាំ​ឲ្យ​ឥទ្ធិពល​ដល់​ការងារ​។ គប្បី​រក្សា​ស្មារតី​នឹងនរ ដោះស្រាយ​រឿងរ៉ាវ​ដែល​ត្រូវ​ប្រឈម​។ ភាពសុខសាន្ត​ក្នុង​គ្រួសារ អាចជួយ​លួងលោម​អ្នក​បាន​មួយផ្នែក​។​

​ឆ្នាំម្សាញ់ ៖ រាសី​ស្រុតចុះ​។ ប្រឈម​នឹង​សម្ពាធ​ការងារ​ធ្ងន់ធ្ងរ​។ ប្រយ័ត្ន​ចំណាយ​លើស​ចំណូល​។ អ្វីៗ​គ្រប់យ៉ាង​ត្រូវ​រក្សា​ភាពនឹងនរ​ដើម្បី​ដោះស្រាយ កុំ​យក​កំហឹង​ទល់​កំហល់​ឲ្យ​សោះ​។​

​ឆ្នាំមមី ៖ រាសី​ល្អ​មធ្យម​។ មាន​កិច្ចការ​ច្រើន​ទាមទារ​ឲ្យ​ប្រញាប់​ដោះស្រាយ​។ គប្បី​ស្វែងយល់​បន្ថែម​ចំណេះដឹង​ពី​ការគ្រប់គ្រង​លុយកាក់ និង​បណ្តាក់ទុន​រកស៊ី​។ បរិយាកាស​គ្រួសារ​សុខដុម​ល្អ​។​

​ឆ្នាំមមែ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​សព្វសារពើ​ពី​ប្រព្រឹត្តិការណ៍​ដោយ​រលូន និង​ថែមទាំង​មានគំនិត​ថ្មីៗ​ក្នុង​ការងារ​។ ទ្រព្យសម្បត្តិ​បានមក​ដោយ​ពុំ​ដឹងខ្លួន​។ អ្នកដទៃ​សំឡឹង​មក​ឃើញ​អ្នកមាន​អំណោយទាន​ធ្វើ​ឲ្យ​គេ​ស្រឡាញ់​ពេញចិត្ត​។​

​ឆ្នាំវក ៖ រាសី​ធ្លាក់ចុះ​។ បញ្ហា​កើតឡើង​ក្នុង​ការងារ ទាមទារ​អ្នក​ត្រូវតែ​ដោះស្រាយ​ភ្លាម​កុំ​ទុក​យូរ​។ អ្នក​ក៏ត្រូវ​លូកដៃ​ចូល​រឿង​លុយកាក់​របស់​អ្នកដទៃ​។ ពាក្យសម្តី​ត្រូវ​ប្រយ័ត្ន​ព្រោះ​វា​ងាយ​បង្ក​ការយល់ច្រឡំ​។​

​ឆ្នាំរកា ៖ រាសី​ល្អ​មធ្យម​។ ពុំ​ត្រូវ​អំនួត​ហួសហេតុ​នឹង​អ្វីៗ​ដែល​កំពុងមាន​។ ជា​ថ្ងៃ​ដែល​អ្នក​អាច​រក​កម្រៃ​បន្ថែម​បាន​។ នៅក្នុង​រឿងរ៉ាវ​ទាក់ទង​មនោសញ្ចេតនា គប្បី​ឱនលំទោន​ដាក់ខ្លួន​។​

​ឆ្នាំចរ ៖ រាសី​ឡើង​ខ្ពស់​។ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន ព្រមទាំង​មានឱកាស​ថ្មី​ច្រើន​នៅ​ពីមុខ​អ្នក​។ ទ្រព្យសម្បត្តិ​ហូរ​ចូល​។ ជា​ថ្ងៃ​ដែល​អ្នកទទួលបាន​ភាព​សុខសាន្ត​ផ្លូវចិត្ត​យ៉ាងខ្លាំង​។​

​ឆ្នាំកុរ ៖ រាសី​ធ្លាក់ចុះ ។ ការងារ​ដំណើរការ​ពុំសូវល្អ មាន​ឧបសគ្គ​ខ្លះៗ ។ អ្នក​ពុំគប្បី​ចាយវាយ​ខ្ជះខ្ជាយ ត្រូវ​គ្រប់គ្រង​ចំណូល​ឲ្យ​បានល្អ​ប្រសើរ​។​

spot_img
×