Saturday, December 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Fox News ពលរដ្ឋ​អាមេរិក ៦០% គាំទ្រ​ឲ្យ​លោក Trump ជួប​ជាមួយ Kim Jong Un

​តាម​ការអង្កេត​របស់ Fox News បាន​បង្ហាញឲ្យឃើញថា មនុស្ស​ប្រមាណ ៦០% បាន​ឆ្លើយ​គាំទ្រ​ឲ្យ​ប្រធានាធិបតី​អាមេរិក Donald Trump ជួប​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un មាន​ត្រឹមតែ​ប្រមាណ ៣០% ដែល​ប្រឆាំង​។​

​ប្រធានា​ធិប​អាមេរិក Donald Trump

​ស្ថានីយ៍ Fox ឲ្យដឹង​បន្ថែម​ថា ក្រុម​អ្នក​ដែល​ធ្វើ​ការអង្កេត​សង្ឃឹមថា លោក Trump នឹង​បញ្ចប់​ជំនួប​ខាងលើ​ជាមួយ​ការព្រមព្រៀង​ជា​វិជ្ជមាន​មួយ​។​

​តួលេខ​លំអិត​ក្នុង​ការអង្កេត​របស់ Fox News បង្ហាញឲ្យឃើញថា ៤២% នៃ​អ្នក​ដែល​ត្រូវបាន​សួរ​ឆ្លើយថា លោក Trump នឹង​ទទួលបាន​ប្រយោជន៍​ជា​វិជ្ជមាន​ក្រោយ​ជំនួប ខណៈ​ដែល ២៦% ឆ្លើយថា លោក​គីម ជុង​អ៊ុន និង​ពេញចិត្ត​ពេញ​ថ្លើម ហើយ ១៩% ចាត់ទុកថា ពុំ​មាន​អ្វី​បំពេញ​ចិត្តបាន​ទាំងសងខាង​ឡើយ​។​

​អ្នកចូលរួម​ឆ្លើយ​ក្នុង​ការអង្កេត​ខាងលើ ក៏បាន​លើកឡើង​ថា កូរ៉េខាងជើង នឹង​គ្មាន​ពេលណា​អាច​បោះបង់ចោល​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​ទេ តួលេខ​ដែល​អះអាង​ខាងលើ មាន​អត្រា ៧២% ។​

​ពួកគេ​ក៏​បាន​ផ្តល់​ពិន្ទុរ​អសកម្ម​សម្រាប់​លោក Trump ក្នុង​ដំណោះស្រាយ​បញ្ហា​កូរ៉េខាងជើង ។ មានតែ ៤១% ថា លោក Trump កំពុង​មាន​ដំណោះស្រាយ​ល្អ​ចំពោះ​កូរ៉េខាងជើង ខណៈពេល​ដែល​មាន​ដល់​ទៅ ៤៩% អះអាងថា ប្រធានាធិបតី​អាមេរិក ពុំ​ទាន់​ធ្វើ​បាន​ជា​ដុំកំភួន​ឡើយ​។

​ទោះ​យ៉ាងណា​នេះ​ជា​សញ្ញា​សកម្ម​សម្រាប់​សេត​វិមាន ខណៈពេល​ដែល​រដ្ឋការ​លោក Trump កំពុង​ត្រៀម​រៀបចំ​សម្រាប់​ជំនួប​មួយ​រវាង​ប្រទេស​ទាំង​ពីរ ដែល​ត្រូវបាន​ពិភពលោក​ចាត់ទុកថា​ជារ​បត់​សំខាន់​សម្រាប់​ដំណោះស្រាយ​បញ្ហា​នុយ​ក​ក្លេ​អ៊ែ​រលើ​ឧបទ្វីប​កូរ៉េ​។​

​បើ​និយាយ​ពី​គណបក្ស​វិញ អ្នកគាំទ្រ​ខាង​គណបក្ស​ប្រជាធិបតេយ្យ​មាន​ប្រមាណ ៨៤% គាំទ្រ​ឲ្យ​លោកត្រាំ​ជួប​ជាមួយ​លោក Kim Jong Un ក្នុងពេល​ដែល​ភាគី​អ្នកគាំទ្រ​គណបក្ស​ប្រជាធិតេយ្យ​មាន​អត្រា​គាំទ្រ ៤៤% ប៉ុណ្ណោះ ។​

​លើ​ផែន​សេដ្ឋកិច្ច​លោក​ត្រាំ ត្រូវបាន​ឲ្យ​តម្លៃ​ថា ជា​មេដឹកនាំ​ទទួលបាន​ជោគជ័យ ដោយ​មាន​អ្នកគាំទ្រ ៥១% ថា លោក​កំពុង​នាំ​ប្រយោជន៍​ដល់​សេដ្ឋកិច្ច​អាមេរិក ខណៈពេល​ដែល​អ្នក​ប្រឆាំង​នឹង​មតិ​នេះ មានតែ ៤៤% ប៉ុណ្ណោះ​។​

​បើ​ពិនិត្យ​ជាទូទៅ​សមាមាត្រ​គាំទ្រ​លោក​ត្រាំ លើសពី ៤៥% ខណៈពេល​ដែល​អ្នក​ពុំ​គាំទ្រ​គឺ ៥២% ៕ សូ​យ​ន​

×